លេចរូបឯកសណ្ឋាន Adidas ថ្មីរបស់ Man Utd
- 2015-02-20 16:40:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចរូបឯកសណ្ឋាន Adidas ថ្មីរបស់ Man Utd
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United នឹងផ្លាស់ប្ដូរពី Nike ទៅ Adidas ចាប់ពីរដូវកាលក្រោយនេះហើយ។ ទោះមិនទាន់ចប់រដូវកាលក្ដី ក៏ឈុតថ្មីនៃក្រុមមួយនេះ បានលេចធ្លាយជាបណ្ដើរៗហើយនៅតាមបណ្ដាញអ៊ីនធើណិត។
ឈុតថ្មីដែលមានពណ៌ក្រហម និងស ដែលប្រិយមិត្តឃើញខាងក្រោមនេះ ត្រូវបានអ្នកគាំទ្រក្រុមបិសាចក្រហមចែកចាយតគ្នានៅតាមបណ្ដាញសង្គមតាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញមកម្ល៉េះ។ យ៉ាងណាក្ដី នៅមិនទាន់មានការបញ្ជាក់ថាពិតឬយ៉ាងណានោះទេ។
Man Utd បានចុះកុងត្រារយៈពេល១០ឆ្នាំជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡាយក្សរបស់អាល្លឺម៉ង់ Adidas ដោយមានតម្លៃបំបែកកំណត់ត្រាពិភលោក ៧៥០លានផោន។
ចាំមើលទាំងអស់គ្នាថាតើពាក្យចចាមអារ៉ាមនៃឈុតថ្មីនេះ ពិតឬយ៉ាងណា? សម្រាប់ប្រិយមិត្តវិញ ពេញចិត្តឈុតថ្មីទាំង២នេះដែរឬអត់?
ដោយ៖ សុខ សុវត្ថិ
រូបភាព៖ dailymail