ប្រពន្ធ​តារា​កែង​ឆេះ Tony Jaa បង្អួត​អាំងប៉ាវ​រាប់​ពាន់​ដុល្លារ​​បាន​ពី​​ប្ដី​ថ្ងៃ​ចូលឆ្នាំ​ចិន

  • 2015-02-20 23:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​របស់​តារា​កែង​ឆេះ​ជង្គង់​ហោះ​ Tony Jaa បាន​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​លើ​បណ្ដាញ​សង្គម​របស់​នាង​ជា​ច្រើន​ច្រណែន ដោយ​បាន​បង្អួត​អាំងប៉ាវ​ប្រមាណ ៣០០០ដុល្លារ ដែល​ទទួល​បាន​ពី​ស្វាមី កាល​ពី​ម្សិលមិញ។

 

 

Piyarat Chotiwattananon បាន​បង្ហោះ​រូបថត​​អាំងប៉ាវ​មួយ ដែល​មាន​លុយ​ក្រដាស ១០០ដុល្លារ ជាង​៣០​សន្លឹក និង​សរសេរ​រៀបរាប់​ថា "ស្វាមី​ខ្ញុំ​ពិត​ជា​ចេះ​គិតគូរ​មែន។ គាត់​បាន​ឲ្យ​អាំងប៉ាវ​ជា​ដុល្លារ​ច្រើន​ៗ ទុក​ឲ្យ​ខ្ញុំ​ដើរ​ទិញ​ឥវ៉ាន់។ គួរ​ឲ្យ​ស្រលាញ់​ណាស់!”។

 

តាម​រយៈ​បណ្ដាញ​ Facebook នេះ​ដែរ ភរិយា​របស់​តារា​ក្បាច់​គុន​រូប​នេះ​បាន​បង្ហោះ​រូបថត​ជា​ច្រើន​ដែល​បង្ហាញ​ថា ស្វាមី​​របស់​នាង​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ផ្អែមល្ហែម​ជាមួយ​ក្រុម​គ្រួសារ​របស់​គេ​នៅ​ប្រទេស​ថៃ ហើយ​កាល​ពី​ថ្ងៃ​បុណ្យ Valentine’s កន្លង​ទៅ គេ​ឃើញ​ប្ដី​ប្រពន្ធ​ពួក​គេ​រួម​ជាមួយ​កូន​ស្រី​ឈ្មោះ Jomkwan បាន​ញ៉ាំ​អាហារ​ជុំ​គ្នា​នៅ​ភោជនីយដ្ឋាន​អាហារ​ជប៉ុន​មួយ។

 

អ្នក​គាំទ្រ​ជា​ច្រើន​បាន​អបអរសាទរ​ ពេល​ឃើញ​ជីវិត​​គ្រួសារ​របស់​តួ​ឯក​រឿង "Ong Bak” រូប​នេះ​មាន​សុភមង្គល ក្រោយ​រឿង​អាស្រូវ​ពី​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ​តារា​រូប​នេះ​បាន​បញ្ចប់។

 

Tony Jaa និង Piyarat Chotiwattananont បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ក្រោយ​មក​ទើប​រៀប​ចំ​ពិធី​មង្គលការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១២ ៕

 

ចុច​អាន៖តារា​កែង​ឆេះ​ជង្គង់​ហោះ Tony Jaa មាន​មោទនភាព​ក្នុង​នាម​ជា​ជនជាតិ​ថៃ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bangkok