តារា​ស្រី​កូរ៉េ ១០​រូប​ ដែល​មាន​សម្រស់​សិចស៊ី មិន​ចេះចាស់

  • 2015-02-22 22:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​ភាគ​ច្រើន​ ពេល​ឈាន​ដល់​វ័យ ៣០​ឆ្នាំ រូប​សម្រស់​ប្រាកដ​ជា​ថមថយ​ ប៉ុន្តែ​សម្រាប់​តារា​កូរ៉េ​ ១០​រូប​ខាង​ក្រោម​នេះ ពួក​គេ​សុទ្ធ​តែ​មាន​វ័យ​ប្រហែល ៣០ឆ្នាំ ប៉ុន្តែ​រូប​សម្រស់​នៅ​តែ​សិចស៊ី​មិន​ប្រែប្រួល​សូម្បី​​បន្តិច។ ចង់​ដឹង​ពួក​គេ​ជា​នរណា​ខ្លះ សូម​ទស្សនា​ខាង​ក្រោម​នេះ៖

 

១. BoA

កំពូល​តារា​ចម្រៀង​ប៉ុប​កូរ៉េ BoA បាន​ចូល​ប្រឡូក​សិល្បៈ​តាំង​ពី​ឆ្នាំ​២០០០។ គិត​តាម​ឆ្នាំ​កូរ៉េ ឆ្នាំ​នេះ​នាង​មាន​អាយុ ៣០ឆ្នាំ​ហើយ ប៉ុន្តែ​សម្រស់​នាង​នៅ​តែ​ក្មេង​មិន​ប្រែប្រួល។

 

២. Boram (T-ARA)

Boram បាន​ចូល​សិល្បៈ​នៅ​ឆ្នាំ​២០០៩ ជា​សមាជិក​ក្រុម​ចម្រៀង T-ARA។ នាង​មាន​មុខ​មាត់​ក្មេង​ជាង​គេ​ក្នុង​ក្រុម ប៉ុន្តែ​ការ​ពិត​នាង​គឺ​ជា​សមាជិក​វ័យ​ចាស់​ជាង​គេ។ នាង​នឹង​មាន​អាយុ ៣០ឆ្នាំ​នៅ​ឆ្នាំ​នេះ បើ​គិត​តាម​ឆ្នាំ​កូរ៉េ។

 

៣. Qri (T-ARA)

Qri ជា​ប្រធាន​ក្រុម T-ara មាន​អាយុ​ប្អូន Boram តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ហើយ​សម្រស់​នាង​ក៏​នៅ​តែ​ក្មេង​ដដែល​ដូច​គ្នា។

 

៤. Dara (2NE1)

Sandara Park ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តារា​ស្រី​សាច់​ចាំ​មួយ​រូប ដោយ​ឆ្នាំ​នេះ​នាង​មាន​អាយុ ៣០ឆ្នាំ​ហើយ ប៉ុន្តែ​សម្រស់​នៅ​តែ​សិចស៊ី។

៥. Dana (The Grace)

ចូល​ជា​សមាជិក​ក្រុម The Grace របស់​ផលិតកម្ម SM នៅ​ឆ្នាំ​២០០៥ Dana ក៏​ឈាន​ចូល​វ័យ ៣០ឆ្នាំ​ហើយ​ដែរ នៅ​ឆ្នាំ​នេះ។

៦. Sojin (Girl’s Day)

សមាជិក​ក្រុម Girl's Day ម្នាក់​នេះ ក៏​មាន​មុខ​ក្មេង​មិន​ធម្មតា​ដែរ ប៉ុន្តែ​អាយុ​ពិត​របស់​នាង​គឺ ២៨ឆ្នាំ​ហើយ។

៧. តារា​សម្ដែង Hong Sooah អាយុ ២៨ឆ្នាំ
៨. តារា​សម្ដែង Lee Chaeyoung អាយុ ២៨ឆ្នាំ
៩. តារា​សម្ដែង Min Hyorin អាយុ ២៩ឆ្នាំ
១០ តារា​សម្ដែង Park Minyoung អាយុ ២៨ឆ្នាំ

ចុច​អាន៖តារា​ Kpop ​គូទ​ស្អាត​ទាំង​ ៧​បញ្ចេញ​ក្បាច់​រាំ​ម្ដងៗ​បះសក់​ប្រុសៗ​អស់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo
អត្ថបទថ្មី