​តារា​​ម៉ូដែល​សិច​ស៊ី​ប៉ុណ្ណា ​​ទើប​​គេ​​ហាម​មិន​​ឱ្យ​​ចូល​កម្មវិធី SAS ឆ្នាំ​នេះ?

  • 2015-02-23 18:39:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ អ្នករៀបចំកម្មវិធីតាំងពិព័រណ៍រថយន្ត Shanghai Auto Show តែង​ជ្រើសរើស​តារា​ម៉ូដែល​​សិចស៊ី ឬ "Booth babes" មក​កាច់​រាង​ជាមួយ​រថយន្ត ប៉ុន្តែ​ឆ្នាំ​នេះ​វត្តមាន​របស់​ពួកគេ​គឺ​គ្មាន​ទៀត​ឡើយ ព្រោះ​ត្រូវ​ក្រុម​អាជ្ញាធរចិនហាម។ តើ​តារា​បង្ហាញ​ម៉ូដ​ទាំងនោះសិចស៊ី​បែប​ណា​ ទើបត្រូវបាន​​ហាម?​​ មើល​រូប​ខាងក្រោម៖

 

 

តារា​ម៉ូដែល​ នាង​ Gan Lulu

 

តារា​ម៉ូដែល​ នាង​ Li Ying Zhi

 

 
 
 

 

អ្នករៀបចំ​កម្មវិធី​មួយ​រូប បាន​ប្រាប់​គេហទំព័រ South China Morning Post ថា តារា​ម៉ូដែល​ស្លៀក​ឈុត​ក្នុង គឺគ្មាន​ទៀតទេ។ ក្រុម​បុគ្គលិក​ឧស្សហកម្ម​រថយន្តប្រាប់​ថា ពួកគេ​រង​សម្ពោធ​ពី​ក្រុម​អាជ្ញាធរ​ចិន ដែល​កាល​ពី​ឆ្នាំ​មុនអ្នករៀបចំ ​បាន​ជួល​តារា​បង្ហាញ​ម៉ូដ​សិចស៊ី​ហួសហេតុពេក មក​ទាក់ទាញ​អ្នកទស្សនា។

 

អគ្គនាយក​នៃ​កម្មវិធី​ផ្ដល់សេវាកម្ម​ពិព័រណ៍ Zhanxin ទីក្រុង​សៀងហៃ បាន​ឱ្យ​ដឹង​ដែរ​ថា “ចំនួន​អ្នកទស្សនា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ព្រោះមាន​តារា​សិចស៊ី​ដូច​ខាងលើ​​ច្រើនពេក។ រថយន្ត​ថ្មីៗ​គ្មាន​អ្នកចាប់​អារម្មណ៍ ព្រោះ​តែ​តារា​បង្ហាញ​ម៉ូដ​ទាំង​នោះ"។

 

ការហាមប្រាម​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង ដើម្បី​ឱ្យ​អ្នកទស្សនា​ងាក​មក​ចាប់​អារម្មណ៍លើ​បច្ចេកវិទ្យា និង​កំណែទម្រង់​ថ្មី​​នៃ​បណ្ដា​ផលិតផល ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា លើ​ពិភពលោក។

 

ក្នុង​ឆ្នាំ​២០១២ ទីក្រុង​បេកាំង​បាន​រិះគន់​កម្មវិធី បន្ទាប់​ពី​បាន​ជួល​តារា​ម៉ូដែលសិចស៊ី​ហួសហេតុ ដូច​ជា នាង Gan Lulu និង Li Ying Zhi ជាដើម។ នេះ​បើយោង​តាម​របាយការណ៍​របស់សារព័ត៌មាន​ Bloomberg។

 

Shanghai Auto Show ដែល​អាច​ទាក់ទាញ​​អ្នកទស្សនា ៨០០ ០០០នាក់​ជា​ប្រចាំឆ្នាំ និង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥​ខាងមុខ៕

 

តារា​ Kpop ​សំណព្វ​ចិត្ត​អ្នក ​ពេល​អត់​ធ្មេញ​នៅ​សង្ហា​ទៀត​អត់?

៩ឆ្នាំ​ស្អាត​ខ្លាំង ក្លាយ​ជា​​ម៉ូដែល​​វ័យ​ក្មេង​ដំបូង​តំណាង​ប្រទេស​ចិន​នៅ​ប៉ារីស

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ ibtimes, malaysia

អត្ថបទពេញនិយម