នារី​ម្នាក់​មើល​កុន​បណ្ដើរ​ សម្រេច​កាម​បណ្ដើរ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ​​

  • 2015-02-23 18:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ ៣៣​ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលិស​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ីកូ​ចាប់​វាយ​ខ្នោះ​ដៃ និង​បញ្ជូន​ចេញ​ពី​រោង​ភាពយន្ត​ភ្លាម​ៗ បន្ទាប់​ពី​នាង​មើល​រឿង​លាយ​ឈុត​​ក្ដៅ​សាច់ 50 Shades of Grey កើត​មាន​ចំណង់ ​សម្រេច​កាម​ដោយ​ខ្លួន​ឯង។ ​​​

 

 

អ្នក​ទស្សនា​ខ្សែ​ភាពយន្ត​ឯ​ទៀត បាន​រាយការណ៍​ដល់​ប៉ូលិស ក្រោយ​សង្កេត​ឃើញ​ថា​នារី​ម្នាក់​សម្រេច​កាម​ខ្លួន​ឯង​ពេល​រឿង​កំពុង​ដាក់​បញ្ចាំង។ ក្រោយ​មក ប៉ូលិស​បាន​ទៅ​ដល់​រោងភាពយន្ត ដែល​មាន​ទីតាំង​នៅ​ក្នុង​រដ្ឋ Sinaloa ប្រទេស​ម៉ិកស៊ីកូ រួច​ដាក់​ខ្នោះ​ដៃ​នារី​នោះ និង​ចាប់​ខ្លួន​ចេញ​ពី​បរិវេណ​រោងភាពយន្ត​ភ្លាមៗ។ នារី​ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន មាន​អាយុ ៣៣​ឆ្នាំ និង​មិន​ទាន់​ឆ្លង​កាត់​ជីវិត​អាពាហ៍ពិពាហ៍​នៅ​ឡើយ​ទេ។

 

ខ្សែ​ភាពយន្ត “Fifty Shades of Grey” ​ដឹកនាំ​សម្ដែង​ដោយ​លោក Sam Taylor-Johnson និង​ដក​​ស្រង់​តា​ម​សៀវភៅ​ប្រលោមលោក​លក់​ដាច់​បំផុត​មួយ​នៅ​ឆ្នាំ​២០១២ ដែល​និពន្ធ​ដោយ E. L. James ។ “Fifty Shades of Grey” ជា​ប្រភេទ​ភាពយន្ត​ស្នេហា​ក្ដៅ​សាច់ ​មាន​ឈុត​ឆាក​សកម្មភាព​ផ្លូវ​ភេទ​ដ៏​ ស្រើបស្រាល។ យ៉ាងណាមិញ រឿង​នេះ​បាន​ល្បីល្បាញ​យ៉ាង​ខ្លាំង​ទូទាំង​ពិភពលោក ដោយ​​រក​ចំណូល​បាន​ប្រាក់​រាប់​លាន​ដុល្លារ ក្រោយ​ដាក់​បញ្ចាំង​តាំង​ពី​​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ដាក់​បញ្ចាំង​រឿង​នេះ​ទេ ព្រោះ​មាន​ភាព​សិចស៊ី​ខ្លាំង​ពេក៕

 

 

ចុចអាន៖ នារី​រូប​ស្រស់​ដែល​ហ៊ាន​ថត​ស្រើបស្រាល​ដូច​រឿង​សិច និយាយ​ថា​មក​ពី​ធុញ​ពេក

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​