Fan គំរាមសម្លាប់សង្សារថ្មី សមាជិកក្រុម One Direction
- 2015-02-24 14:50:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan គំរាមសម្លាប់សង្សារថ្មី សមាជិកក្រុម One Direction
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្រស្លាប់រស់របស់ក្រុម One Direction បានគំរាមសម្លាប់ Melissa Whitelaw ដោយសារមានដំណឹងថា នាងកំពុងមានទំនាក់ទំនងស្នេហា ស្អិតល្មួតជាមួយតារាចម្រៀងប្រុស Niall Horan។
និស្សិតច្បាប់វ័យ២១ឆ្នាំម្នាក់ បានបង្ហោះសារមួយលើ Twitter ដោយប្រើពាក្យសម្ដីស្ដីបន្ទោសខ្លាំងៗ បន្ទាប់ពីឃើញ តារាបង្ហាញម៉ូដ សញ្ជាតិអូស្ត្រាលីរូបនេះ ថើប Niall Horan ក្នុងកាស៊ីណូមួយ នាទីក្រុង Melbourne ប្រទេសអូស្ត្រាលី។
អ្នកគាំទ្រពោរពេញដោយភ្លើងកំហឹង បានព្រមាន Melissa ឱ្យដើរចេញឱ្យឆ្ងាយពីម្ចាស់បទ "Steal My Girl” ហើយថែមទាំងសរសេរសារថា " f**k her up"។
ថ្ងៃទី១៨ ខែកុម្ភៈកន្លងមក អ្នកគាំទ្រផ្កាប់មុខម្នាក់ទៀតឈ្មោះ em loves niall សរសេរសារយ៉ាងខ្លីថា "បើ melissa ធ្វើបាបបុរសគួរឱ្យស្រលាញ់នេះ ខ្ញុំនឹងសម្លាប់នាងចោល"។ ទោះ Niall Horan មិនបានឆ្លើយតបនឹងការគំរាមខាងលើ តែគណនីមួយដែលគេជឿថាជារបស់ Melissa តបដើម្បីបញ្ចប់ការគំរាមនេះថា "ខ្ញុំមិនបានប៉ះពាល់ដល់អ្នកណាម្នាក់ក្នុងចំណោមអ្នកឡើយ ដូច្នេះសូមឈប់ផ្ញើសារប្រមាថខ្ញុំទៀត"។
ក្រោយមក Melissa ដែលមានគណនីឈ្មោះ @edgeofmydesire បន្ថែមថា "ឆ្លើយតបចំពោះអ្វីដែលអ្នកកំពុងសួរខ្ញុំ... មែនហើយ Niall និងខ្ញុំកំពុងទាក់ទងគ្នា។ Niall មិនទាន់បង្ហោះរូបយើង ព្រោះយើងបានសម្រេចចិត្តថា ចាំពេលល្អណាមួយមកដល់"។
ក្រៅពីរឿងនេះ កាលពីខែកមរា សមាជិកក្រុមចម្រៀងប្រុស One Direction វ័យ២១ឆ្នាំ Niall Horan បានក្លាយជាប្រធានបទក្ដៅគគុក ពេលមិត្តរួមក្រុម Harry Styles សុំលោកធ្វើ Oral sex លើបណ្ដាញទំនាក់ទំនងសង្គម។ កាលនោះ Niall Horan ចែករំលែករូប Selfie លៀនអណ្ដាតមួយសន្លឹក ចំណែក Harry Styles បានសរសេរថា "តើខ្ញុំអាចអង្គុយលើមុខឯងបានអត់? បានអត់?”៕
អ្នកគាំទ្រខ្លាចព្យុះកំបុតត្បូង កួចយកសមាជិក One Direction
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ ibtimes