អ្នកគាំទ្រ​​ខ្លាច​ព្យុះ​កំបុតត្បូង កួច​យក​សមាជិក One Direction

  • 2015-02-20 22:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​ដំណឹង​ថា​សមាជិក​ក្រុមចម្រៀងប្រុស One Direction  Zayn Malik និង Louis Tomlinson នៅ​លើ​កោះ Hamilton ក្នុងទីក្រុង Queensland ប្រទេស​អូស្ត្រាលី ក្រុម​អ្នកគាំទ្រ​បាន​បង្ហាញ​ការព្រួយ​បារម្ភ ​លើ​បណ្ដាញ Twitter ជាហូរហែ ព្រោះ​ពួកគេ​ខ្លាច​ថា តារា​ពីរ​ដួង​នេះ​អាច​នឹង​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​កំបុតត្បូង Marcia។

 

 

អ្នកគាំទ្រ​ម្នាក់​​​ដែលប្រើ​គណនី​ឈ្មោះ​​ @DailyBailey3 បាន​ឱ្យ​ដឹង​ថា ម្ដាយ​របស់​គេ​បាន​ជួប Louis នៅ​លើ​កោះ​កាល​ពី​យប់​ម្សិលមិញ។ អ្នកគាំទ្រ​រូបនេះ​បន្ត​ថា "នេះ​គឺ​ខ្ញុំ​ទទួល​បាន​រូបថត​កាល​ពី​យប់​មិញ​នៅ​ម៉ោង ១១ និង​៥នាទី"។ @DailyBailey3 ក៏​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​ខ្លួន​ង និង​ម្ដាយ​ទៀត​ផង។

 

មិន​តែ​ប៉ុណ្ណោះ @DailyBailey3 ថែម​ទាំង​បាន​បង្ហាញ​រូបដំបូល​ និង​រូប​ខាងក្រៅ​នៃ​ភោជនីយដ្ឋាន ​Manta Ray ​ដែល​នៅ​លើ​កោះ​នោះ ដើម្បី​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់។ ​

 

ពេល​សារព័ត៌មាន Daily Mail Australia ធ្វើ​ការ​សាកសួរ Sony Music Australia ​ដែល​ជា​តំណាង​របស់​តារា​ខាងលើ​​ ​ស្ថាប័ន​តន្ត្រី​នេះ​​ឲ្យ​ដឹង​ថា​ ក្នុង​ពេល​នេះ​ពួកគេ​មិន​អាច​ប្រាប់​ពី​ទីតាំង​របស់ Zayn Malik និង Louis Tomlinson បាន​ឡើយ។ ទោះយ៉ាងណា ក្រុមអ្នកគាំទ្រ​នៅ​តែ​ព្រួយពី​សុវត្ថិភាព​របស់​សមាជិក 1D បើសិន​ពួកគេ​នៅ​ក្នុង​តំបន់​ដែល​ងាយ​ទទួល​រង​ខ្យល់ព្យុះ​នេះ។

 

កោះ Hamilton មាន​ចម្ងាយ៥៣២គីឡូម៉ែត្រ ​ពី​​ទីក្រុង Yeppoon ​ភាគខាងជើង​ដែល​គេ​រំពឹង​ថា កោះ​នេះ​នឹង​ទទួល​រង​ខ្យល់ព្យុះ​កំបុត​ត្បូង Marcia ថ្ងៃ​សុក្រ​នេះ។

 

One Direction បាន​ទៅប្រគំតន្ត្រី​ទេសចរណ៍​នៅ​អូស្ត្រាលី នៅ​ដើម​ខែ​នេះ ហើយ​កាល​ពី​ថ្ងៃ​ទី៧-៨ ពួកគេ​បាន​សម្ដែង​ក្នុង​ទីក្រុង Sydney។ ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ពួកគេ​បាន​សម្ដែង​នៅ​ទីក្រុង Queensland មុន​ធ្វើ​ដំណើរ​ទៅ​ភាគខាងត្បូង​ទីក្រុង Melbourne។ ចំណែក​យប់​ថ្ងៃ​នេះ ពួកគេ​នឹង​ទៅ​សម្ដែង​នៅ​ទីក្រុង Perth ៕

 

 

 

ទស្សនា​បទ​ចម្រៀង​អំពី​​ជំងឺ​អេបូឡា ដោយ​តារា​ល្បី​៣០​នាក់ រួម​ទាំង One Direction

មិនធម្មតា! សមាជិក One Direction ១បទ​ កន្លះ​លាន​ដុល្លារ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail

អត្ថបទថ្មី