មិនធម្មតា! សមាជិក One Direction ១បទ​ជិតកន្លះ​លាន​

  • 2014-10-15 17:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ចម្រៀង​ប្រុស One Direction ​​​​​​​​មាន​ឈ្មោះ​ល្បី​ល្បាញ​បំផុត​លើ​​ពិភពលោក ហើយ​សមាជិក​ឈ្មោះ​ Zayn Malik  អាចនឹង​ទទួលតម្លៃ​ខ្លួនប្រហែល​កន្លះ​លាន​ដុល្លារ ក្នុង​ការ​ថត​បទ​ចម្រៀង​មួយ​បទ។

 

​លោក Zayn Malik

​ប្រភព​​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​សមាជិក​ក្រុមរបស់​​អង់គ្លេស​​រូបនេះ​​ នឹង​ត្រូវ​គេ​ផ្ដល់​ប្រាក់​ប្រហែល កន្លះ​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ថត​បទ​ចម្រៀង​មួយ​បទ​ ឱ្យ​​ខ្សែ​ភាពយន្ត​​ Bollywood ឥណ្ឌា ដែល​នឹង​មាន​​បញ្ចាំង​​ក្នុង​ពេល​ខាងមុខ។

 

លោក Zayn Malik ជា​តារា​ចម្រៀង​មាន​តម្រូវ​ការ​ខ្ពស់ សម្រាប់​ថៅកែ​ផលិត​ភាពយន្ត​ឥណ្ឌា ដល់ថ្នាក់​ពួកគេ​នឹង​រៀបចំ​ផ្ដល់​ប្រាក់​យ៉ាង​ច្រើន ដើម្បី​ជួល​តារា​រូប​នេះ​ច្រៀង និង​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​របស់​ពួកគេ។

 

តារា​វ័យ​២១ឆ្នាំខាងលើ កំពុង​តែមាន​ការ​ចាប់​ចិត្ត​ណាស់ ពី​​​សំណាក​ផលិតករ​ភាពយន្ត ព្រោះ​គេ​ជឿជាក់​ថា ការ​បង្ហាញ​ខ្លួន​របស់​​គេ ​នឹង​មានការ​ចាប់​​អារម្មណ៍​ច្រើន។ ​

 

ផលិត​ករ​ខ្សែភាពយន្ត​ Bollywood ម្នាក់​ប្រាប់​គេហទំព័រ The Mirror ថា៖ "One Direction មាន​អ្នក​ចូលចិត្ត​ និង​គាំទ្រ​ច្រើន របស់​​យុវវ័យ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ធំៗ"។

 

ទោះបីយ៉ាងណា ​ស្រាប់​តែលេច​ព័ត៌មាន​​មួយទៀត​​មក​ថា ផលិតករ​ភាពយន្ត​ក្នុង​ទីក្រុង Mumba ហ៊ាន​ឱ្យតម្លៃខ្លួន Malik សមល្មម​ប៉ុណ្ណោះ គឺ​មិន​ដល់​កន្លះលាន​ដុល្លារ​ទេ​ក្នុង​មួយ​បទ៕

 

 

- មក​មើល​ប្រវត្តិ​ក្រុម One Direction មុន​ការ​សម្ដែង​​​ពួក​គេ​មក​ដល់​កម្ពុជា... ចុចអាន 

- ស្ទីល​ឡូយ​ពី​ក្រុម One Direction ​​យុវវ័យ​អាច​ស្លៀក​តាម​ហើយ​សង្ហា... ចុចអាន

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ lollipop