រកឃើញមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ស្លាប់ច្រើនក្នុងឱកាសចូលឆ្នាំចិន នៅកម្ពុជា
- 2015-02-23 22:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ស្លាប់ច្រើនក្នុងឱកាសចូលឆ្នាំចិន នៅកម្ពុជា
ចន្លោះមិនឃើញ
រយៈពេល ៤ ថ្ងៃ នៃបុណ្យចូលឆ្នាំប្រពៃណីចិនពីថ្ងៃទី ១៨-២១ ខែកុម្ភៈ ឆ្នាំ២០១៥ ករណីគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស និង របួសធ្ងន់-ស្រាល នៅតែកើតមាននៅកម្ពុជា។ មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យ ចូលឆ្នាំចិន-វៀតណាមកន្លងមកនេះបណ្ដាលមកពី បើកបរហួសល្បឿនកំណត់, ស្រវឹង, បើកបរមិនប្រកាន់ស្តាំ, និង មិនគោរពសិទ្ធអាទិភាព ជាដើម។ នេះបើតាមគេហទំព័រគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកពីនាយកដ្ឋាន សណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃបានឱ្យដឹងថា មនុស្ស ២៩ នាក់ស្លាប់ ក្នុងរយៈពេល ៤ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដែលកើតចេញពី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៧៧ ករណី ដោយមានយានជំនិះ ចំនួន ១៣២ គ្រឿង ពាក់ព័ន្ធក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ។
ខេត្ត/រាជធានី ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេ គឺៈ
១. រាជធានីភ្នំពេញ ស្លាប់ ០៥ នាក់ ២. ខេត្តកំពត ស្លាប់ ០៥ នាក់ ៣. ខេត្ត កំពង់ធំ ស្លាប់ ០៤ នាក់ ៤. ខេត្ត កណ្ដាល ស្លាប់ ០៤ នាក់
បើប្រៀបធៀបនឹងឆ្នាំ ២០១៤ ចំនួនអ្នកស្លាប់មានការថយចុះចំនួន ៤ នាក់ អ្នករងរបួសធ្ងន់ និង ស្រាលមានការថយចុះ ៤៦ នាក់៕
សូមអាន៖ ការព្យាករដ៏គួរឲ្យញាក់សាច់ នៃគ្រោះថ្នាក់ចរាចរណ៍នៅ១០ឆ្នាំខាងមុខ
អត្ថបទ៖ លឹម សុនា