ប្រជ្រុយលើរាងកាយមានន័យយ៉ាងម៉េចទៅហ្ន៎?
- 2014-10-06 16:57:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជ្រុយលើរាងកាយមានន័យយ៉ាងម៉េចទៅហ្ន៎?
ចន្លោះមិនឃើញ
អ្នកមានធ្លាប់លឺចាស់ៗនិយាយថាយ៉ាងម៉េចពីប្រជ្រុយនៅលើខ្លួនដែរអត់? តាមពិត ប្រជ្រុយដែលដុះនៅកន្លែងនីមួយៗលើខ្លួនយើងសុទ្ធតែមាន អត្ថន័យរបស់វា។ បើអត់ដឹងទេ ចាំ Sabay បង្ហាញពីអត្ថន័យនៃប្រជ្រុយរបស់អ្នកក៏បាន។
១. ត្របកភ្នែក៖ បើមានប្រជ្រុយលើត្របកភ្នែក បង្ហាញ ថាអ្នកជាមនុស្សស្រឡាញ់សន្តិភាព មានជំនឿចិត្តលើខ្លួនឯង និងមានភាពស្មោះត្រង់។
២. ចិញ្ចើម៖ សម្រាប់អ្នកដែលមានប្រជ្រុយលើចិញ្ចើមខាងស្ដាំ បង្ហាញពីសុភមង្គល និងអាចរៀបការឆាប់។ បើខាងឆ្វេង បង្ហាញពីការជួបឧបសគ្គ និងការតស៊ូ។
៣. ត្រចៀក៖ ប្រជ្រុយដែលដុះនៅក្នុងត្រចៀក បង្ហាញថាអ្នកជា មនុស្សគ្មាន ចិត្តមេត្តា។
៤. ថ្ពាល់៖ បើមានប្រជ្រុយលើថ្ពាល់ខាងស្តាំ បង្ហាញពីសុភមង្គលជាពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍។ បើមានប្រជ្រុយលើថ្ពាល់ខាងឆ្វេង បង្ហាញពីការជួបឧបសគ្គ និងការតស៊ូដូចនៅចិញ្ចើមដែរ។
៥. ចង្កា៖ បង្ហាញថាអ្នកជាមនុស្សដែលមានសុខភាពមិនល្អ។
៦. ច្រមុះ៖ ជាមនុស្សមានសំណាងល្អ និងមានការអភិវឌ្ឍផ្នែកផ្លូវភេទបានល្អ។
៧. ក៖ បង្ហាញពីភាពឆ្លាស់គ្នារវាងជោគជ័យ និងការអស់សង្ឃឹម។
៨. កដៃ៖ បញ្ជាក់ពីសមត្ថភាពពីធម្មជាតិ និងការឈានទៅរកភាពជោគជ័យ។
៩. ដៃ៖ បើមានប្រជ្រុយលើដៃស្តាំ មានន័យថាមានសំណាងល្អ តែបើដៃឆ្វេង បង្ហាញពីភាពខ្វល់ខ្វាយរឿងលុយកាក់។
១០. ស្មា៖ បង្ហាញពីការលំបាក និងភាពស្មុគស្មាញក្នុងជីវិត។
១១. ដើមទ្រូង៖ ខាងស្តាំបង្ហាញថាមានគ្រោះច្រើន តែបើខាងឆ្វេង ជាភាពជោគជ័យ និងសុភមង្គល។
១២. ចុងសុដន់៖ សម្រាប់បុរស បើមានប្រជ្រុយលើក្បាលដោះ បង្ហាញថាអ្នកជាមនុស្សសាវា។ បើស្ត្រីវិញ បង្ហាញថាអ្នកកំពុងខ្នះខ្នែងចំពោះទំនាក់ទំនងក្នុងសង្គម។
១៣. ក្បាលពោះ៖ បញ្ជាក់ពីភាពខ្វល់ខ្វាយគិតតែខ្លួនឯង ភាពខ្សោយ ខ្ជិលច្រអូស និងលោភលន់។
១៤. ខ្នង៖ បង្ហាញពីភាពស្មោះត្រង់ និងមានចិត្តទូលាយ ហើយពេលខ្លះក៏មានភាពក្រអឺតក្រទមបន្តិចបន្តួច។
១៥. ភ្លៅ៖ ផ្នែកខាងមុខ និងខាងក្រោយ បង្ហាញពីភាពរឹងមាំ កូនចៅមានសុខភាពល្អ និងមានចៅច្រើន។ បើមានប្រជ្រុយនៅផ្នែកចំហៀងភ្លៅស្តាំ អ្នកជាមនុស្សដែលមានអត្តចរិតល្អ មានទ្រព្យសម្បត្តិ និងមានសុភមង្គលក្នុងគ្រួសារ។ បើភ្លៅឆ្វេង បង្ហាញពីភាពឯកោ បរាជ័យ ភាពខ្វះខាតផ្នែកលុយកាក់ និងជាមនុស្សឆាប់រងឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅ។
១៦. ជង្គង់៖ បើលើជង្គង់ខាងស្តាំ បង្ហាញពីជីវិតគូស្រករដែលគ្មានភាពខ្វល់ខ្វាយ និងមានសុវត្ថិភាពរឿងលុយកាក់។ បើលើជង្គង់ឆ្វេងវិញ បង្ហាញថាអ្នកជាមនុស្សអាត្មានិយម។
១៧. ជើង៖ បើលើជើងស្ដាំ អ្នកអាចនឹងបែកបាក់ស្នេហា រីឯជើងឆ្វេង អ្នកជាមនុស្សវៃឆ្លាត។ ចុះអ្នកមានប្រជ្រុយនៅកន្លែងណាខ្លះលើខ្លួន? សាកពិនិត្យមើលហើយយកមកផ្ទៀងជាមួយការបង្ហាញនេះមើល៍ ថាត្រូវបានប៉ុន្មានភាគរយ?
អានអត្ថបទ៖ "ទង្វើ៧យ៉ាងដែលអ្នកនឹងត្រូវចាប់ខ្លួននៅថៃ"
ប្រភព៖ mysteries24 ប្រែសម្រួល៖ សរ សុគន្ធី