អានទើបដឹង! ទង្វើ៧យ៉ាងដែលអ្នកនឹងត្រូវចាប់ខ្លួននៅថៃ
- 2014-10-04 16:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានទើបដឹង! ទង្វើ៧យ៉ាងដែលអ្នកនឹងត្រូវចាប់ខ្លួននៅថៃ
ចន្លោះមិនឃើញ
អង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍មួយស្ដីពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេសថៃ ចាប់តាំងពីរបបយោធាបានចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី២០ ខែឧសភាកន្លងមក តែត្រូវក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់ថៃ (NCPO) ច្រានចោល ។
លោក Richard Bennett ប្រធានអង្គការលើកលែងទោសអន្តរជាតិ ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិកនិយាយថា៖ "បីខែចាប់តាំងពីមានរដ្ឋប្រហារ រូបភាពមួយចេញពីការស៊ើបអង្កេតរបស់យើង ជារូបរំលោភសិទ្ធិមនុស្សដោយរដ្ឋាភិបាលយោធា"។
ចំណែកអ្នកនាំពាក្យ NCPO និយាយថា៖"មនុស្សទាំងនេះជាប់ពាក់ព័ន្ធនឹងករណីជាច្រើន ដែលបង្កឱ្យកើតចលាចលក្នុងប្រទេស។ យើងមិនដែលរំលោភសិទ្ធិមនុស្ស ដោយប្រើទស្សនៈនយោបាយទេ។ មិនមានអំពើហិង្សាលើរាងកាយឬគំរាមកំហែងទេ ហើយការហាមលើការប្រមូលផ្ដុំ នៅតែបន្តល្គឹកណាស្ថានភាពនយោបាយស្ថានការណ៍ល្អប្រសើរ"។
ខាងក្រោមនេះ ជាទង្វើ៧យ៉ាងដែលអ្នកមិនត្រូវធ្វើក្នុងប្រទេសថៃ បើហ៊ានតែប្រហែសអ្នកនឹងត្រូវចាប់ខ្លួន។
២ អានសៀវភៅ ១៩៨៤ ៖ អ្នកតវ៉ាត្រូវគេចាប់ខ្លួន ពេលអានសៀវភៅនយោបាយសង្រ្គាម ១៩៨៤ របស់លោក George Orwell ហើយការចាក់បញ្ចាំងខ្សែភាពយន្តបង្កើតចេញពីសៀវនេះ ក្នុងទីក្រុងបាងកកត្រូវបានអាជ្ញាធរលុបចោល ក្នុងខែមិថុនា។
៣ បង្ហោះអ្វីរិះគន់យោធាលើអនឡាញ៖ អង្គការលើកលែងទោសនិយាយថា គេហទំព័ររាប់រយត្រូវគេបិទចោល។ គម្រោងត្រួតពិនិត្យគេហទំព័រត្រូវធ្វើឡើង ហើយអ្នកបង្ហោះរិះគន់យោធាអនឡាន នឹងត្រូវគំរាមកំហែងដាក់គុក។
៤ មិនត្រូវប្រមូលផ្ដុំលើសពី៥នាក់៖ ច្បាប់ហាមមិនឱ្យប្រមូលផ្ដុំលើសពី៥នាក់ បានចូលជាធរមាន ចាប់តាំងពីមានច្បាប់អាជ្ញាសឹក។
៥ លើកម្រាមដៃបីជាសញ្ញា៖ ការលើកម្រាមដៃជាសញ្ញារបស់អ្នកតវ៉ា បានក្លាយជាសញ្ញាតស៊ូសន្តិភាពមិនផ្លូវការមួយ ក្រោយមានរដ្ឋប្រហារ។
៦ លេងហ្គេមដែលមិនអនុញ្ញាតដោយរដ្ឋាភិបាល៖ ហ្គេម Tropico 5 ដែលអ្នកលេងអាចបង្ហើតជាការដឹកនាំដោយយោធាផ្ដាច់ការ ត្រូវបានហាម។
៧ ពាក់អាវយឺត៖ បើពាក់អាវយឺតណាមួយ ដែលបង្ហាញពីការបែងចែកបក្សពួក ឬក្រុម អ្នកនឹងត្រូវចាប់ខ្លួន៕
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Telegraph