ហ្វីលីពកាពីតាល់គ្រុប បង្ហាញនិមិត្តសញ្ញាថ្មីនៃក្រុមហ៊ុននៅកម្ពុជា អបអរខួបលើកទី 50 ឆ្នាំ

  • 2025-07-08 04:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2025 – ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា ដែលរួមមានធនាគារ ហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វីលីព និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី មានមោទនភាពក្នុងការប្រកាសពីនិមិត្តសញ្ញាថ្មី ដើម្បីស្របទៅតាមចក្ខុវិស័យរបស់ ហ្វីលីពកាពីតាល់ គ្រុប (PhillipCapital Group) នៅសិង្ហបុរី ក្នុងឱកាសគម្រប់ខួបលើកទី 50 ឆ្នាំ នៅក្នុងឆ្នាំ 2025។

ការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីនេះ បានឆ្លុះបញ្ចាំងពីដំណើរការរបស់ ហ្វីលីពកាពីតាល់ គ្រុប ក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមក និងស្របទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មសម្រាប់អនាគតកាល ឲ្យកាន់តែទំនើប មានការរួមបញ្ចូលគ្នា និងផ្តោតលើអតិថិជន។ និមិត្តសញ្ញាថ្មីនេះ បង្ហាញអំពីគុណតម្លៃនៃការផ្តល់ទំនុកចិត្ត ការច្នៃប្រឌិត និងឧត្តមភាពដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

តំណាងឲ្យហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា លោក Ong Teong Hoon មានប្រសាសន៍ថា និមិត្តសញ្ញា ដែលបានកែលម្អថ្មីនេះ មិនត្រឹមតែជាការផ្លាស់ប្តូរការរចនាថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបនៃការបន្តកិច្ចសន្យារបស់យើងចំពោះអតិថិជន។

លោក Ong មានប្រសាសន៍ថា "នេះជានិមិត្តសញ្ញាថ្មី ប៉ុន្តែការប្តេជ្ញាចិត្តរបស់យើងគឺនៅដដែល។ បុគ្គលិករបស់យើង នៅតែបន្តខិតខំប្រឹងប្រែងក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពទំនុកចិត្ត និងភាពច្នៃប្រឌិត ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។ ការផ្លាស់ប្តូរនិមិត្តសញ្ញា មិនមែនគ្រាន់តែជាផ្នែកមួយនៃការផ្លាស់ប្តូរតែប៉ុណ្ណោះទេ វាតំណាងឱ្យមហិច្ឆិតារបស់យើង ក្នុងការដឹកនាំដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើននា 50 ឆ្នាំខាងមុខ។"

និមិត្តសញ្ញាថ្មីនឹងត្រូវបានដាក់ឱ្យដំណើរការជាបណ្តើរៗ នៅគ្រប់ទីតាំងទាំងអស់រួមមាននៅតាមបណ្តាសាខា លើថ្នាលឌីជីថល និងសម្ភារៈទីផ្សារផ្សេងៗទៀត។

ខណៈពេលដែលនិមិត្តសញ្ញាមានការផ្លាស់ប្តូរ ការប្ដេជ្ញាចិត្តរបស់ ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា ក្នុងការជួយប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនផ្នែកហិរញ្ញវត្ថុ នឹងនៅតែបន្តជានិច្ច។

ការធ្វើបច្ចុប្បន្នភាពនៃនិមិត្តសញ្ញានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីរូបរាងថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញអំពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុននីមួយៗ ក្នុងការបន្តភាពឈានមុខគេ ក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ការកែលម្អផលិតផល វេទិកា និងសេវាកម្មជាបន្តបន្ទាប់របស់ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា គឺដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនទៅដល់អតិថិជន ។

អំពី ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា

ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា បានធ្វើការវិនិយោគជាលើកដំបូងក្នុងឆ្នាំ ២០០៩ លើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ First Finance ។ ក្រោយមកទៀត ក្រុមហ៊ុន បានពង្រីកការវិនិយោគរបស់ខ្លួនដោយធ្វើការទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតក្នុងឆ្នាំ 2012 បន្ទាប់មកទិញធនាគារ Hwang DBS ក្នុងឆ្នាំ 2014 ហើយប្តូរឈ្មោះទៅជា ធនាគារ ហ្វីលីព។ ហ្វីលីពកាពីតាល់គ្រុបនៅកម្ពុជា ជាអ្នកផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងប្រទេសកម្ពុជាដែលរួមបញ្ចូលបន្ថែម ជាមួយក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតហ្វីលីព និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី។

ដោយ ៖ គីម ណារ៉ាក់

អត្ថបទថ្មី