កម្រង​រូបភាព​ពី​រោង​កុន​សម័យ​អតីតកាល​ដ៏​អស្ចារ្យ នឹក​ឃើញ​វិស័យ​ភាពយន្ត​ខ្មែរ​ឡើង​ស្រឺត

  • 2015-02-24 21:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ទាំង ​៥ ​សន្លឹក​ដ៏​កម្រ​ខាង​ក្រោម​នេះ​ អាច​នាំ​អារម្មណ៍​លោក​អ្នក​បាន​ឃើញ​ហើយ​ នឹក​រលឹក​ដល់​សម័យកាល​នោះ គ្រា​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​ឡើង​ខ្ពស់​មិន​ចាញ់​បរទេស​ ទាំង​សាច់​រឿង បច្ចេកទេស​ថត​និង​តួ​សម្ដែង​សុទ្ធ​សឹង​តែ​ពោរពេញ​ដោយ​គុណ​ភាព។

 

សម័យ​នោះ នៅ​តាម​ផ្ទះ​មិន​សូវ​មាន​ទូរទស្សន៍​ឡើយ តែ​គេ​អាច​មើល​ខ្សែ​ភាពយន្ត​បាន​តាម​រយៈ​រោង​កុន​ដោយ​ទិញ​សំបុត្រ​ ហើយ​មាន​មនុស្ស​ម្នា​យ៉ាង​កុះករ​ចូល​ទស្សនា ។

 

រោង​ភាពយន្ត​កំពូល​ពេជ្រ ក្នុង​ឆ្នាំ​១៩៦៥

 

 

 

រោង​ភាពយន្ត​ខេមរៈ​នៅតាម​ផ្លូវ​ហ្សាល​ដឺ​ហ្គោល

 

 

 

រោង​កុន​គីរីរម្យ​ក្នុង​ឆ្នាំ​ ១៩៦០

 

 

រោង​កុន​លុច្ស

 

 

 

រោង​កុន​ស្វាយ​រៀង

 

 

 

រោង​ភាពយន្ត​នៅ​សម័យ​នោះ​មាន​ច្រើន​ ដូច​ជា រោង​កុន​សរ​ព្រហ្មមាស​នៅ​តាម​ផ្លូវ​ហ្សាល​ដឺ​ហ្គោល រោង​កុន​អប្សរា​កែង​ទល់​មុខ​វិទ្យាល័យ​ព្រះ​យុគន្ធរ រោង​កុន ម្កុដ​ពេជ្រ​នៅ​ជិត​ថ្ម​ដា រោង​កុន​អង្គរ​ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ធនាគារ​នៅ​ផ្លូវ​ហ្សាល​ដឺ​ហ្គោល រោង​កុន​តារា​ក្បែរ​សារមន្ទីជាតិ រោង​កុន​មនោរម្យ​នៅ​ជិត​ផ្សារ​ដើម​គ​រជាដើម។ ទោះ​យ៉ាង​ណា រោង​ភាពយន្ត​មួយ​ចំនួន​នៅ​បន្សល់​ទុក​ដល់​សព្វ​ថ្ងៃ ខ្លះ​ទៀត​បាត់​បង់​ទាំង​ស្រុង និង​ ខ្លះ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ថ្មី៕

 

សូមអាន ៖ ទស្សនា​ទិដ្ឋភាព​ភ្នំពេញ​បួន​សន្លឹក​បន្សល់​ជិត​១០០​ឆ្នាំ​មុន​

សូមអាន៖ ស្ទើរស្រក់​ទឹក​ភ្នែក ​ព្រោះ​ស្ពាន​ចំណាស់​ខ្មែរ​ស្អាត​តែ​បាត់​បង់

 

 

អត្ថបទ៖ លឹម សុ​នា រូបភាព៖ គេហទំព័រ​ស្ត្រី​ខ្មែរ ( PHUM KHMER)