Diamond Music ត្រៀមចេញ៣អាល់ប៊ុម សង្ឃឹមពង្រីកទីផ្សារក្នុងរដូវចូលឆ្នាំ
- 2015-02-24 18:08:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Diamond Music ត្រៀមចេញ៣អាល់ប៊ុម សង្ឃឹមពង្រីកទីផ្សារក្នុងរដូវចូលឆ្នាំ
ចន្លោះមិនឃើញ
ផលិតកម្ម Diamond Music កំពុងត្រៀមពង្រីកទីផ្សារបន្ថែមទៀតនៅរដូវចូលឆ្នាំខាងមុខនេះ ដោយចរាចរបទចម្រៀងចំនួន៣អាល់ប៊ុមរួមមានចង្វាក់ប្រពៃណី និងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ជាដើម ។ នេះបើយោងតាមអ្នកគ្រប់គ្រងតារាចម្រៀង និងជាអ្នកនិពន្ធក្នុងផលិតកម្មលោក មុំ មុនីរិទ្ធ។
យ៉ាងណាក៏ដោយ ក្នុងនាមជាផលិតករផងនោះ មុនីរិទ្ធ បានបន្ថែមថា ក្រុមការងារកំពុងដំណើរថតនៅឡើយ។ តាមការរំពឹងទុក នឹងអាចចេញលក់ជាCDនៅដើមខែមីនា ខាងមុខ និងចេញលក់ជាVCDនៅចុងខែដដែល ធ្វើយ៉ាងណាបានមុនពេលចូលឆ្នាំថ្មីមកដល់។ ផលិតកររូបនេះ និយាយថា ប្រសិនបើមានការយឺតយ៉ាវ អាចមានផលប៉ះពាល់ដល់អ្នកគាំទ្រ និងផលិតកម្ម ព្រមទាំងតារាចម្រៀងផងដែរ។
មុនីរិទ្ធ បានបញ្ជាក់ថា៖“អឺ!...ខ្ញុំជឿជាក់ថា បទចម្រៀងថ្មីទាំងអស់នោះ គឺ១០០% ច្បាស់ជាប្លែកភ្នែកទស្សនិកជនមិនខាន ព្រោះមានការយកចិត្តទុកដាក់"។
ជាមួយគ្នានោះលោកចាប់អារម្មណ៍ឃើញថា ទោះបីមិនទាន់បានទទួលជោគជ័យធំធេងយ៉ាងណាក្ដី ប៉ុន្តែផលិតកម្មDiamond Music កំពុងមានការបោះជំហានទៅមុខបណ្ដើរៗហើយ បន្ទាប់ពីចាប់ដំណើរការនៅអំឡុងដើមឆ្នាំ២០១២។ ដោយឡែកសន្ទុះនៃការរីកចម្រើនខ្លាំង គឺចាប់តាំងពីឆ្នាំ២០១៤រហូតមកដល់ពេលនេះ ដោយមានតារាចម្រៀងចំនួន៩នាក់ កំពុងរស់នៅក្រោមដំបូលផលិតកម្ម ដែលភាគច្រើនមានប្រភពចេញផលិតកម្មផ្សេងៗ។
ទោះបីជាយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រ លោកបានអះអាងថា នឹងព្យាយាមបន្តស្វែងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជនទាំងឡាយ ដែលមានភក្ដីភាពចំពោះផលិតកម្មតាំងពីដំបូងរហូតមកដល់បច្ចុប្បន្ន៕
ខាងក្រោមជាសកម្មភាពថតMVចូលឆ្នាំ
អានអត្ថបទ៖ ស៊ិន យូបីន ថាអត់ទាន់ប្រទះឈុតក្ដៅសាច់
អានអត្ថបទ៖ រតនៈ ពិសិដ្ឋ ធ្វើខួបយប់មិញស្រីស្អាតច្រើនគួរសម
អត្ថបទ៖ សំ ជំនាញ រូបថត៖ មុំ មុនីរិទ្ធ