Firefox ឥឡូវអាចឱ្យអ្នកសន្ទនាជាវីដេអូបានដូច Skype ដែរ
- 2015-02-25 18:02:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Firefox ឥឡូវអាចឱ្យអ្នកសន្ទនាជាវីដេអូបានដូច Skype ដែរ
ចន្លោះមិនឃើញ
សម្រាប់ប្រិយមិត្តដែលប្រើ Firefox កំណែប្រែចុងក្រោយ 35.0 ឬ 36.0 អ្នកប្រាកដជាអាចប្រើមុខងារថ្មីមួយ ដែលមានឈ្មោះថា Hello Firefox។ Firefox Hello អាចឱ្យអ្នកជជែកកម្សាន្តជាមួយមិត្តភ័ក្ដិជាលក្ខណៈវីដេអូ បានយ៉ាងងាយស្រួល។
ដើម្បីដឹងថា តើ Version Firefox របស់អ្នកជាកំណែប្រែចុងក្រោយឬក៏អត់ សូមចុចលើពាក្យ Help បន្ទាប់មកចុចលើពាក្យ About Firefox នោះអ្នកនឹងឃើញ Version Firefox នោះ។ ប៉ុន្តែបើសិនជាមាន Version ថ្មីសម្រាប់ Firefox នោះវានឹង Update ឡើងទៅ Version ខ្ពស់ជាងនេះទៀតដោយស្វ័យប្រវត្តិ ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។
១. បន្ទាប់ពី Update រួចហើយ ប្រិយមិត្តនឹងឃើញប៊ូតុង Hello នៅខាងស្ដាំដៃផ្នែកខាងលើនៃ Firefox បន្ទាប់មកចុចលើវា រួចចុចលើ Get Started ហើយចុចលើ Start a conversation។
២. ចុចលើពាក្យ Copy Link ដើម្បី Invite មិត្តភ័ក្ដិរបស់អ្នក ចូលរួមជជែកកម្សាន្តលក្ខណៈវីដេអូ។ ក្រោយពី Copy Link នោះហើយ អ្នកគ្រាន់តែ Paste វាលើ Facebook Chat ដើម្បី Invite មិត្តរបស់អ្នក។ នៅពេលមិត្តរបស់អ្នក ចុចលើ Link ដែលបានផ្ញើនោះ អ្នកនិងមិត្តភក្ដិអាចសន្ទនានឹងគ្នាបានមិនខាន។
៣. នៅពេលមិត្តភក្ដិរបស់អ្នក បានទទួលការអញ្ជើញនោះ វានឹងលោតពណ៌ខៀវនៅខាងស្តាំឈ្មោះរបស់គេ។
៤. ដើម្បីបញ្ចប់ការសន្ទនាសូមចុចប៊ូតុងសញ្ញាព្រួញ (ដូចរូប)។
៥. ចុចប៊ូតុងធុងសំរាមពណ៌ក្រហម ដើម្បីលុបការសន្ទនានោះ។
**អ្នកអាចសន្ទនាជាវីដេអូជាមួយមិត្តភក្ដិបានលុះត្រាណាកុំព្យូទ័ររបស់អ្នកមានកាមេរ៉ានិង Microphone។
អាន៖ ចង់ថតវីដេអូលើ iPhone បានស្អាត ចេះតែប៉ុន្មានក្បាច់នេះទៅបានហើយ
ដោយ៖ ប៉ែត ផាន់និត