អូបាម៉ា​ក្លែងក្លាយ ប៉ះ គីម ជុងអ៊ុន​ក្លែងក្លាយ​ ​មាន​អ្វី​កើត​ឡើង?

  • 2015-02-26 16:07:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ឃើញ​ហើយ​ពី​បុរស​ដែល​មាន​មុខមាត់​ស្រដៀង​មេដឹក​នាំ​​កូរ៉េខាងជើង គីម ជុងអ៊ុន និង​បុរស​ដែល​ស្រដៀង​នឹង​ប្រធានាធីបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា។ នៅ​ពេល​នេះ ពួក​គេ​ទាំង​២​នាក់ បាន​ជួប​គ្នា​​ដោយ​ផ្ទាល់​​ហើយ គឺ​ជួប​នៅ​ Los Angeles នៅ​ខាង​ក្រៅ​ពិធី​ចែក​ពាន​រង្វាន់ Oscar កាល​ពី​ថ្មីៗ​​កន្លង​ទៅ។

 

 

បុរស​ដែល​មុខ​ដូច​អូបាម៉ា មាន​ឈ្មោះ​ថា Reggie Brown អាយុ​៣៤ឆ្នាំ ចំណែក​បុរស​ដែល​ធ្វើ​ខ្លួន​ដូច​គីម ជុងអ៊ុន មាន​ឈ្មោះ​ Howard អាយុ​៣៦ឆ្នាំ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​ថត​រូប​ selfie ជាមួយ​មនុស្សម្នា​ជា​ច្រើន ដែល​រួម​មាន​ទាំង​តារា​ល្បី​មួយ​ចំនួន​ផង​ដែរ មុន​ពេល​ព្យាយាម​ចូល​ក្នុង​កម្មវិធី​ Oscar។ យ៉ាង​ណា​ក្ដី ​ការ​ប្រើប្រាស់​មុខមាត់​ដូច​បុគ្គល​ល្បី មិន​អាច​ឲ្យ​អ្នក​ទាំង​២ ចូល​ក្នុង​កម្មវិធី​ដ៏​ធំ​នោះ​បាន​សម្រេច​ដូច​បំណង​ឡើយ។

 

Howard បាន​និយាយ​ថា៖ "នៅ​ពេល​ដែល​យើង​ទៅ​ដល់​វិថី Hollywood Boulevard មាន​មនុស្ស​ជា​ច្រើន​មក​ចោមរោម​ពួក​យើង។ ពួក​គេ​តាម​យើង​ ដើម្បី​ថត​រូប​ជាមួយ"។ ចំណែក​ Reggie ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​តែង​ខ្លួន​ធ្វើ​លោក​អូបាម៉ា​សម​ជាង​គេ​ក្នុង​លោក​នោះ បាន​និយាយ​ដែរ​ថា៖ "វា​ជា​អារម្មណ៍​មួយ​ដ៏​អស្ចារ្យ។ មនុស្ស​ជា​ច្រើន​ដើរ​មក​រក​យើង ហើយ​បង្ហាញ​អារម្មណ៍​រីករាយ​ និង​ថត​រូប​ជាមួយ​យើង​ដើម្បី​ទុក​អួត​មិត្តភក្ដិ និង​គ្រួសារ​ថែម​ទៀត​ផង"។

 

មិន​មែន​មាន​តែ​លោក Reggie ម្នាក់​នោះ​ទេ ដែល​មាន​មុខមាត់​ដូច​លោក​ប្រធានាធីបតី​អាមេរិក។ កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ក៏​មាន​បុរស​ឥណ្ឌូណេស៊ី​ម្នាក់​មាន​មុខ​មាត់​ស្ទើរ​តែ​ច្រឡំ​នឹង​លោក​អូបាម៉ា​​ ​ហើយ​ព្រម​ទាំង​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​​ពី​ការ​ធ្វើ​ខ្លួន​ឲ្យ​ដូច​នោះ​​ផង​ដែរ។ ចង់​ដឹង​ច្បាស់ សូម​ចុច​អាន​ត្រង់​នេះ​​​។

 

 

 

 

ចុច​អាន៖ បុរស​ម្នាក់​នេះ​មុខ​ដូច​អូប៉ាម៉ា រក​ប្រាក់​ចំណូល​បាន​ស្រួល​ៗ

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ the mirrorr

អត្ថបទថ្មី