សមាជិក​ Baby KARA ​​ធ្វើ​អត្តឃាត​

  • 2015-02-26 16:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ Baby KARA ​​​គឺ​ Sojin ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២៤ ​កន្លង​ទៅ​​ ហើយ​ប៉ូលិស​បាន​សន្និដ្ឋាន​ថា ​នោះ​ជា​ការ​ធ្វើ​អត្តឃាត។ ​​​

 

តារា​ហាត់​សម្ដែង​របស់​ផលិតកម្ម​ DSP Media ​​ម្នាក់​នេះ​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​បាត់បង់​ស្មារតី​ក្នុង​សួនច្បារ​នា​​​​ Apartment​ របស់​នាង​​​ក្នុង​សង្កាត់​ Daejeon ​ខណ្ឌ​​ Daedeok-gu​​​​​ ​ហើយ​​ភ្លាមៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ ​តែ​អ្វី​ៗ​បាន​ហួស​អស់​ទៅ​ហើយ។​

 

អ្នក​នាំ​ពាក្យ​ស្ថានីយ​ប៉ូលិស​​ខណ្ឌ​​ Daeduk ​និយាយ​ថា នោះ​ជា​ករណី​អត្តឃាត​ ព្រោះ​ប៉ូលិស​​មិន​បាន​រក​ឃើញ​ភស្តុតាង​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​​សង្ស័យ​ផ្សេង​ទៀត​ឡើយ។

 
 

​ដំណាលគ្នា​នោះ​ ផលិតកម្ម​ DSP Media ​បាន​ចេញ​​សេចក្ដី​ថ្លែងការណ៍​រំលែក​ទុក្ខ​មួយ​ដែរ​ដោយ​បញ្ជាក់​ដូច្នេះ៖ "យើង​បាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ភ្លាមៗ​នៅ​ថ្ងៃ​នេះ។ ​​វា​ជា​រឿង​ដ៏​អកុសល។​ ​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ជួយ​គ្រួសារ​នាង"។​​ ខាង​ផលិតកម្ម​ដែល​ជា​ទ្រនំ​ក្រុម​ចម្រៀង​ KARA ​ក៏​​​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​​​​ខាង​ផលិតកម្ម​បាន​​​​​រំលាយ​​កុងត្រា​​​​​ជាមួយ​ Sojin ​កាល​ពី​មួយ​ខែ​មុន ដែល​នេះ​មាន​ន័យ​ថា ​នាង​​នឹង​មិន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​ចម្រៀង​ថ្មី​ឈ្មោះ​ April ​របស់​ផលិតកម្ម​ឡើយ ហើយ​វា​ក៏​អាច​ជា​មូលហេតុ​​នៃ​ការ​ធ្វើ​អត្តឃាត​របស់​នាង​ដែរ។

 

​​​Sojin ​បាន​ចូល​ហ្វឹកហាត់​ជា​អ្នក​ហ្វឹកហាត់​​ក្នុង​ផលិតកម្ម​​ និង​ជា​តារា​លេច​ធ្លោ​ម្នាក់​ក្នុង​កម្មវិធី "KARA Projects” ​របស់​ទូរទស្សន៍​ MBC Music។ ​ក្រោយ​កម្មវិធី​ខាង​លើ​បាន​បញ្ចប់​នាង​បាន​ត្រឡប់​មក​រស់នៅ​ផ្ទះ​របស់​នាង​ ​រហូត​មាន​ដំណឹង​អកុសល​ខាង​លើ​តែ​ម្ដង។

 

​មើល​ការ​សម្ដែង​របស់​ Sojin ​កាល​នៅ​រស់៖

 

http://youtu.be/bPs92RCb6wo

ប្រភព៖ ​sbs