ចប់​.​.​.​!ស្រី​​ស្អាត បេនីយុំាង អះអាង​ថា​នាង​មាន​រោគ​ប្រចាំ​កាយមើល​មិន​ជា

  • 2015-02-26 18:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​ក្មេង បេនីយុំាង បាន​ទម្លាយ​ឲ្យ​ដឹង​ថា តាម​នាង​មាន​ជំងឺ​ប្រចាំ​កាយ​ម្យ៉ាង​តាំង​ពី​កំណើត​មើល​មិន​ជា នោះ​គឺ ជំងឺ​ខ្សោយ ដែល​ជាហេតុ​ធ្វើ​ឲ្យ​នាង មិន​អាច​ប្រឡូក​ខ្លាំង​ក្នុង​ការងារ​សិល្បៈ។

 

 

“ខ្ញុំ​ចង់​ដែរ​ហ្នឹង​ណា​បង តែ​វា​ខ្សោយ​ចឹង"។ បេនីយុំាង ប្រាប់​ថា នាង​ចង់​ប្រឡូក​សិល្បៈ​គ្រប់​ផ្នែក​ទាំង​អស់ ទាំង​សម្ដែង ច្រៀង និង​ដើរ​ម៉ូដ​ជា​ដើម ប៉ុន្តែធ្វើ​ទៅ​មិន​បាន​ដោយ​សារ​តែ​ជំងឺ​​ខ្សោយ។ បច្ចុប្បន្ន តារា​ស្រី​វ័យ ២៣​ឆ្នាំ​រូប​នេះ បាន​ត្រឹម​ចូល​រួម​សម្ដែង​តែ​ក្នុង​ខារ៉ាអូខេ​ប៉ុណ្ណោះ ខណៈ​សម្ដែង​ភាពយន្ត ដើរ​ម៉ូដ និង​ច្រៀង នាង​មិន​ទាន់​ហ៊ាន​សាក​នៅ​ឡើយ បើ​ទោះ​ដឹង​ខ្លួន​ឯង ស័ក្ដិសម​នឹង​ការងារ​ទាំង​នេះ​ក៏​ដោយ។

 

“ត្រឹម​តែ​ខារ៉ាអូខេ​ហ្នឹង ពេល​ខ្លះ​ក៏​ងងឹត​មុខ​ចង់​ដួល​ដែរ​បង ឲ្យ​តែ​ហ៊ាន​ថត​ច្រើន ឯ​ច្រៀង ធ្លាប់​ដែរ​តែ​មិន​កើត យើង​ខ្សោយ​ពេក ស្រែក​អត់​ដល់ ឯ​ភាពយន្ត​អត់​ទាន់​ហ៊ាន​ទេ ព្រោះ​ត្រូវ​ចុះ​ខេត្ត​ឆ្ងាយ​ៗ ខ្លាច​កំលាំង​ទៅ​អត់​រួច"។ បេនីយុំាង បន្ថែម​ថា។

 

ជំងឺ "ខ្សោយ" របស់ បេនីយុំាង មាន​ពីរ​ប្រភេទ​ដែល​នៅ​ជាប់​ខ្លួន​របស់​នាង​បច្ចុប្បន្ន ទី​១​ខ្សោយ​ដោយ​សារ​ខ្វះ​ជាតិ​ស្ករ ឯ​ទី​២ គឺ​ជំងឺ​ខ្សោយ​បេះដូង ដែល​ជា​ជំងឺ​តំណ​ពូជ។ តារា​ស្រី​ដែល​មាន​គេ​ស្គាល់​តាម​រយៈ​ខារ៉ាអូខេ​របស់​ផលិតកម្ម​សាន់ដេ​រូប​នេះ ប្រាប់​ថា ម្ដាយ​របស់​នាង​ក៏​មាន​ជំងឺ​ខ្សោយ​បេះដូង ឯ​លោក​យាយ ក៏​មាន​ជំងឺ​បេះដូង​ដែរ គឺ​បេះដូង​ចំហ។

 

 

បេនីយុំាង និង​ ស៊ុំ សុម៉ាលី

 

ស្ថានភាព​ជំងឺ​ទាំង​ពីរ​មុខ​នេះ បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ជា​រឿយ​ៗ​ឲ្យ​តែ​ជួប​ការងារ​ដែល​ធ្វើ​ឲ្យ​នាង​ហត់​ខ្លាំង ក្នុង​នោះ បេនីយុំាង ប្រាប់​ថា ជំងឺ​ទាំង​នេះ ធ្លាប់​ធ្វើ​ឲ្យ​នាង​ដួល​សន្លប់​ម្ដង​ជា​ពីរ​ដួង​រួច​មក​ហើយ កាល​នៅ​វ័យ​ក្មេង​ជាង​នេះ គឺ​ក្នុង​អាយុ​ខ្ទង់ ១៥-១៦​ឆ្នាំ។

 

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី តារា​ស្រី​ដែល​កាន់​តែ​មាន​គេ​ស្គាល់​ក្រោយ​ថត​រូប​សិចស៊ី​ជាមួយ អេនឌី រូប​នេះ ប្រាប់​ថា ពេល​នេះ នាង​ទទួល​បាន​សំណើ​ឲ្យ​ចូល​រួម​សម្ដែង​ភាពយន្ត​ភាគ​លើក​ដំបូង​ពី​ទូរទស្សន៍ CTN និង MyTV ហើយ​ថា មួយ​ក្នុង​ចំណោម​នេះ កញ្ញា​ទំនង​ទទួល​យក ដើម្បី​សាកល្បង​សុខភាព​របស់​នាង​ផង។

 

 

បេនីយុំាង ជាមួយ សាត រស្មី

 

បេនីយុំាង បាន​ចូល​សិល្បៈ​អំឡុង​ចុង​ឆ្នាំ ២០១៣។ការងារ​សិល្បៈ​ដែល​ទទួល​កន្លង​មក គឺ​សម្ដែង​ក្នុង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ធំ​ៗ​ដូច​ជា​សាន់ដេ ហង្សមាស និង​ថោន។ តាម​អ្នក​រាជធានី​ភ្នំពេញ​រូប​នេះ​បញ្ជាក់ នាង​ថត​ខារ៉ាអូខេ​ច្រើន​ឲ្យ​ផលិតកម្ម​សាន់ដេ ក្នុង​នោះ​បទ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មាន​បទ "បង​ពី​មុន​បាត់​ទៅ​ណា" របស់ អ៊ីវ៉ា និង​បទ "ខ្លាច​បាត់​អូន" និង "សុខ​ៗ​នឹក​សង្សារ​ចាស់" របស់​លោក ហេង ពិទូ ជា​ដើម។

 

រឹត​តែ​ល្បី ពេល​នាង​បាន​ចូល​រួម​ថត​រូបភាព​សិចស៊ី​ជាមួយ អេនឌី កាល​ពី​ពេល​ថ្មី​ៗ។ តាម អេនឌី ប្រាប់​ថា ទស្សនាវដ្ដី​ក្នុង​ស្រុក​នានា កំពុង​ប្រជែង​ចង់​បាន​រូប​លោក និង​បេនីយុំាង ដាក់​ក្រប​មុខ​របស់​ពួក​គេ៕

 

អត្ថបទ៖ ដល់​ក​ហើយ អេនឌី រក​បាន​ដៃគូ​ថ្មី​ស្អាត​អស់​ទាស់…!

 

អត្ថបទ៖ ទារិកា