វ៉េត រតនា មក​លេង​ស្រុក​សោះ ថត​បាន​ ៣​ ផលិតកម្ម​នឹង​គេ​ដែរ!

  • 2015-02-27 12:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​មក​លេង​ស្រុក​កំណើត​មួយ​រយៈ​ខ្លី​ ​តារា​សម្ដែង វ៉េត រតនា ឆ្លៀត​ទៅ​ចូលរួម​ថត ​MV​ បទ​ចូល​ឆ្នាំ​បាន​ ៣​ ផលិតកម្ម​នឹង​គេ​ដែរ ព្រម​ទាំង​មាន​ការ​លើក​ទឹក​ចិត្ត​ពី​ស្វាមី​ទៀត​ផង ទោះ​បី​ជា​ពួក​គេ​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​យ៉ាង​ណា​ក្ដី។

 

 

តារា​ស្រី​ញញឹម​ស្រស់​រូប​នេះ​ និយាយ​ថា៖ " មាន​សិល្បៈ​ទើប​មាន​ថ្ងៃ​នេះ។ អញ្ចឹង​ទោះ​បី​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​អាច​បំភ្លេច​បាន​ដែរ មាន​ឱកាស​នឹង​ចូលរួម​មិន​ខាន"។  វ៉េត រតនា បន្ថែម​ទៀត​ថា កន្លង​មក​បាន​ចូលរួម​ថត ​MV ​ឱ្យ​ផលិតកម្ម​រៃមាស, សាន់ដេ ជា​ដើម។ ដោយ​ឡែក​ផលិតកម្ម​ថោន ទើប​ថត​បញ្ចប់​កាល​ពី​យប់​ម្សិល​មិញ​ នៅ​​​ភូមិ​វប្បធម៌ ​ខេត្ត​សៀមរាប។

 

រតនា បន្ត​​ទៀត​ថា នេះ​ក៏​ជា​ការ​រំលឹក​អនុស្សាវរីយ៍​មួយ​ដែរ ​កាល​នៅ​សិល្បៈ ហើយ​ក៏​ចង់​ឱ្យ​ទស្សនិកជន​បាន​ឃើញ​ម្ដង​ទៀត ក្នុង​រដូវ​កាល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។ ដូច្នេះ​ទើប​មិន​សូវ​បដិសេធ​រាល់​ការ​អញ្ជើញ​ពី​ផលិតកម្ម​នានា​ឡើយ។ ប្រាក់​ចំណូល​ពី​ការ​ថត មិនមែន​ជា​រឿង​សំខាន់​សម្រាប់​តារា​រូប​នេះ​ឡើយ។ រតនា និយាយ។

 

 

 

វ៉េត រតនា និយាយ​ថា អ្វី​ដែល​សំខាន់​សម្រាប់​ដំណើរ​លើក​នេះ គឺ​បាន​ឃើញ​ស្នាម​ញញឹម​រាក់ទាក់​ពី​អតីត​អ្នក​រួម​អាជីព​សិល្បៈ និង​សិល្ប​ករ​ជំនាន់​ក្រោយ ព្រម​ទាំង​ទស្សនិកជន​នានា​ទៅ​វិញ។ ហេតុ​ផល​ទាំង​នេះ ធ្វើ​ឱ្យ​ថៅកែ​សណ្ឋាគារ និង ​ជា​ភរិយា​អាណិកជន​ខ្មែរ​អាមេរិក បាន​សម្រេច​ចិត្ត​បន្ត​ការ​ស្នាក់​នៅ​ប្រទេស​កំណើត​រហូត ​៣ ​ខែ​ ដោយ​ឱ្យ​បង​ថ្លៃ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ហាង​នៅ​អាមេរិក។

 

ទោះ​បី​ជា​យ៉ាង​ណា ថៅកែ​ស្រី​រូប​នេះ បាន​បញ្ជាក់​ចុង​ក្រោយ​ថា ត្រូវ​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ នៅ​ចុង​ខែ​ មីនា​ ខាង​មុខ​នេះ។ ប្រសិន​បើ​មាន​ឱកាស​នោះ ​អតីត​តារា​រូប​នេះ នឹង​ត្រឡប់​មក​ប្រទេស​កំណើត​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ៕

 

អាន​អត្ថបទ៖ “ល្បុក្កតោ​ចម្លែក” ខ្សែ​​ភាពយន្ត​ប្រជុំ​ដោយ​​កំពូល​អ្នក​ប្រដាល់​ខ្មែរ

អាន​អត្ថបទ៖ តារា​ជា​ច្រើន​ចូលរួម​ថត ​MV ​ឱ្យ​ផលិតកម្ម​ Town ម្សិលមិញ

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម
អត្ថបទថ្មី