ឃើញ ៩សន្លឹកនេះហើយ ទើបដឹងថាទឹកដីកាណាដាស្រស់បំព្រងយ៉ាងណា
- 2015-02-26 23:51:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញ ៩សន្លឹកនេះហើយ ទើបដឹងថាទឹកដីកាណាដាស្រស់បំព្រងយ៉ាងណា
ចន្លោះមិនឃើញ
កាណាដា ជាប្រទេសដ៏ធំជាងគេនៅទ្វីបអាមេរិកខាងជើង ដែលមានផ្ទៃដីលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីប្រទេសរុស្ស៊ី និងមានប្រជាជនសរុបជិត ៣៦លាននាក់។ ដែនដីដ៏ស៊ីវិល័យមួយនេះ គ្របដណ្ដប់ដោយបឹងរាប់ម៉ឺន និងជាប្រទេសដែលមានបឹងច្រើនជាងគេលើលោកផងដែរ។ ភោគផលធម្មជាតិដ៏សម្បូរបែបនេះ បានធ្វើឲ្យប្រទេសកាណាដា ពោរពេញដោយភាពស្រស់បំព្រង និងគួរឲ្យចង់រស់នៅ។
ខេត្ត Alberta ដែលជាខេត្តមួយរបស់ប្រទេសកាណាដា គឺជាតំបន់មួយដ៏ស្រស់ស្អាត មានភ្នំជាច្រើននៅអមដងផ្លូវ ព្រមទាំងដើមឈើចម្រុះលំអបឹងជាច្រើនកន្លែង។ ខេត្តនេះ មានប្រជាជនជាង ៤លាននាក់ ប៉ុន្តែមានលក្ខណៈស្ងប់ស្ងាត់ និងគួរឲ្យចង់រស់នៅ។ ខាងក្រោមនេះ គឺជាទេសភាពមួយចំនួននៅក្នុងខេត្ត Alberta ប្រទេសកាណាដា៖
មើលកម្រងរូបភាពប្លែកៗជាច្រើនទៀត៖ សូមចុចទីនេះ
ដោយ៖ គង់ វិសាល ប្រភព៖ Architecture & Design