ភាពយន្តដែល Angelina Jolie មកថតនៅកម្ពុជា ត្រៀមចេញវគ្គបន្ទាប់
- 2015-02-27 21:58:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តដែល Angelina Jolie មកថតនៅកម្ពុជា ត្រៀមចេញវគ្គបន្ទាប់
ចន្លោះមិនឃើញ
ខ្សែភាពយន្តជាស៊េរីលំនាំវីដេអូហ្គេម "Tomb Raider” ដែលតារាសម្ដែងអាមេរិក Angelina Jolie ធ្លាប់មកថតនៅប្រទេសកម្ពុជា នឹងអាចចេញវគ្គថ្មីនាពេលឆាប់ៗខាងមុខនេះ។
សារព័ត៌មាន Deadline បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈថា គម្រោងថតវគ្គថ្មីរបស់ "Tomb Raider” កំពុងតែដំណើរការ ដោយឥលូវនេះគេដឹងថា អ្នកនិពន្ធ Evan Daugherty នឹងជាអ្នកនិពន្ធរឿងថ្មីនេះ។ Daugherty ត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធម្នាក់ដែលពូកែសរសេរអត្ថបទរឿងដែលមានតួស្រីជាតួឯក ដោយស្នាដៃថ្មីៗចុងក្រោយរបស់លោក មានដូចជារឿង "Divergent” និង "Snow White and the Huntsman” ជាដើម។
ទោះយ៉ាងណាគេមិនទាន់ដឹងថាតើ តារាស្រីវ័យក្មេងរូបណានឹងមកសម្ដែងជំនួស Angelina Jolie នោះទេ សម្រាប់តំណែងតួឯកក្នុងវគ្គថ្មីនេះ។
ភាពយន្ត "Tomb Raider” បានចេញពីរវគ្គរួចមកហើយ គឺវគ្គ "Lara Croft: Tomb Raider” នៅឆ្នាំ២០០១ និងវគ្គពីរ "Lara Croft Tomb Raider: The Cradle of Life” នៅឆ្នាំ២០០៣ ដោយមាន Angelina Jolie ជាតួឯក។ ភាពយន្តទាំងពីរនេះអាចរកចំណូលសរុបបានជាង ៤៣០លានដុល្លារ ពីការបញ្ចាំងទូទាំងពិភពលោក។
ភរិយាតារាសម្ដែង Brad Pitt បានមកថតវគ្គ១ នៃរឿងនេះនៅប្រាសាទតាព្រហ្ម ប្រទេសកម្ពុជា កាលពីឆ្នាំ២០០០ ហើយក្រោយមកក៏បានយកក្មេងប្រុសម្នាក់ពីប្រទេសកម្ពុជា គឺ Maddox យកទៅចិញ្ចឹមជាកូននៅឆ្នាំ២០០២ ដែលមកដល់បច្ចុប្បន្នគេមានអាយុ ១៣ឆ្នាំហើយ ៕
ឈុតមួយក្នុងរឿង "Lara Croft: Tomb Raider” ដែល Angelina Jolie បានមកថតនៅប្រទេសកម្ពុជា៖
http://youtu.be/X2J8CK5EhEY
ចុចអាន៖មូលហេតុសំខាន់ Angelina យក Maddox មកចិញ្ចឹម
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ yahoo