មូលហេតុសំខាន់ Angelina យក Maddox មកចិញ្ចឹម
- 2014-11-21 17:24:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុសំខាន់ Angelina យក Maddox មកចិញ្ចឹម
ចន្លោះមិនឃើញ
កុមារកំព្រាកម្ពុជា Maddox ត្រូវតារាហូលីវូដ Angelina Jolie សុំមជ្ឈមណ្ឌលកុមារកំព្រាមួយ មកចិញ្ចឹមកាលពីឆ្នាំ២០០២។ កត្តាអ្វីខ្លះដែលជំរុញឱ្យតារាស្រីរូបនេះ យក Maddox មកចិញ្ចឹម?
តារាវ័យ៣៩ឆ្នាំសញ្ជាតិអាមេរិកបញ្ជាក់យ៉ាងដូច្នេះថា៖" គាត់បានធ្វើឱ្យមានការផ្លាស់ប្ដូរអ្វីៗជាច្រើន ប៉ុន្តែជាការផ្លាស់ប្ដូរក្នុងភាពអស្ចារ្យ ហើយអ្វីៗទាំងនោះគឺសុទ្ធតែសំខាន់។ គាត់ជាបេះដូងរបស់ខ្ញុំ"។
Angelina Jolie បន្តថា នាងរស់នៅដើម្បីកូនប្រុស ហើយនាងចង់ធ្វើជាម្ដាយល្អម្នាក់។ "កូនប្រុសខ្ញុំ ពិតជាបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ។ គាត់ធ្វើឱ្យខ្ញុំមានសន្តិភាព សេចក្ដីសុខសប្បាយ ភាពរីករាយ និងគ្មានភាពវឹកវរ"។
ពេលយក Maddox មកចិញ្ចឹមបានមួយឆ្នាំ ពោលគឺឆ្នាំ២០០៣ Angelina និងស្វាមី Billy Bob Tornton បានលែងលះគ្នា។ ក្រោយបែកគ្នា នាងក្លាយជាម្ដាយគ្មានស្វាមី និងបានទទួលសិទ្ធិចិញ្ចឹមពេញលេញ។ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ Maddox បានប្ដូរនាមត្រកូលទៅជា Jolie-Pitt ពេល Angelina និង Brad Pitt ជាដៃគូគ្នា៕
ចុចអាន! តើ Maddox កូនចិញ្ចឹម Angelina Jolie ចេះនិយាយខ្មែរឬអត់?
ចុចអាន! Angelina Jolie ប្រកាសលាឈប់ពីអាជីពសម្ដែង
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Momgelina