រូបភាព​ថ្មី​ៗ ពី​ប្រុស​ស្រលាញ់​ប្រុស​បី​នាក់​រៀបការ​នៅ​ថៃ ល្បី​ពេញ​ពិភពលោក

  • 2015-02-28 18:22:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​បី​នាក់​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ស្រលាញ់​គ្នា​ខ្លាំង​រហូត​ឈាន​ជើង​ចូល​រោងការ​កាល​ពី​ថ្ងៃ១៤ ខែ​កុម្ភៈ ចំ​ទិវា​នៃ​ក្ដី​ស្រលាញ់ ពេល​នេះ​ចាប់​ផ្ដើម​ល្បី​សុសសាយ​ដល់​គេហទំព័រ​បរទេស​នានា​នៅ​លើ​ពិភពលោក ដោយសារ​នេះ​ជា​រឿង​ចម្លែក និង​ជា​លើក​ដំបូង​បំផុត​នៅ​លើ​ពិភពលោក។

 

 

បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​ទាំង​បី​នាក់​នោះ​មាន​ឈ្មោះ Joke អាយុ ២៩​ឆ្នាំ, Bell អាយុ ២១​ឆ្នាំ និង Art អាយុ ២៦​ឆ្នាំ។ បន្ទាប់​ពី​រៀបការ​រួច កូន​កំលោះ​ឈ្មោះ Art បាន​បង្ហោះ​រូបភាព​ចូល​ក្នុង​បណ្ដាញ​អ៊ីនធឺណិត ធ្វើ​ឲ្យ​ល្បី​រន្ទឺ​ពេញ​ប្រទេស​ថៃ ជាពិសេស​ក្នុង​ចំណោម​ក្រុម​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​បញ្ជាក់​ពី​អារម្មណ៍​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។

 

យ៉ាង​ណា​មិញ រូប​ភាព​ថ្មី​ៗ​ទៀត ត្រូវ​បាន​គេហទំព័រ Dailymail ដ៏​ល្បី​របស់​អង់គ្លេស ទើប​យក​មក​ចុះ​ផ្សាយ​បន្ថែម ធ្វើ​ឲ្យ​រឿង​នេះ​បែក​ធ្លាយ​សុសសាយ​ពេញ​ពិភពលោក ហើយ​គេហទំព័រ​ដដែល​នេះ បាន​បញ្ជាក់​ថា​អាពាហ៍ពិពាហ៍​ប្រុស​ដូច​គ្នា​បី​នាក់​នៅ​ប្រទេស​ថៃ គឺ​ជា​រៀង​ដំបូង​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។

 

 

លោក Bell ដែល​រស់​នៅ​ក្នុង​ខេត្ត Phitsanulok បាន​និយាយ​ថា "ខ្ញុំ​គិត​ថា​យើង​ជា​គូស្នេហ៍​ភេទ​ទី​បី​ដំបូង​គេ​ដែល​បាន​រៀបការ... អាច​ដំបូង​គេ​នៅ​លើ​ពិភពលោក"។ បុរស​វ័យ​ក្មេង​ជាង​គេ​នេះ បាន​បញ្ជាក់​ទៀត​ថា "អ្នក​ខ្លះ​ប្រហែល​ជា​ទទួល​យក​មិន​បាន​ទេ ហើយ​អាច​នឹង​ភ្ញាក់​ផ្អើល​ជាមួយ​ការ​សម្រេច​ចិត្ត​របស់​យើង ប៉ុន្តែ​យើង​ជឿ​ថា​មនុស្ស​ជា​ច្រើន​បាន​យល់ និង​ទទួល​យក​ការ​សម្រេច​ចិត្ត​នេះ... ស្រលាញ់​គឺ​ស្រលាញ់​ហើយ... គ្មាន​អ្វី​លើស​ពី​នេះ​ទេ"៕

 

 

 

 

 

ចុចអាន៖ ប្ដីប្រពន្ធមួយ​គូរៀបការ ​យក​ឡាន​ស្ទូច​​​មក​ហែក្បួន​ជំនួស​​​រថយន្ត​ប្រណិត

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail