ប្ដីប្រពន្ធមួយ​គូរៀបការ ​យក​ឡាន​ស្ទូច​​​មក​ហែក្បួន​ជំនួស​​​រថយន្ត​ប្រណិត

  • 2015-02-26 13:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គូស្នេហ៍​មួយ​គូ​ដែលរស់នៅ​ក្នុង​ខេត្ត  Zhejiang ប្រទេស​ចិន បាន​រៀប​​អាពាហ៍ពិពាហ៍​​យ៉ាង​ចម្លែក​ ដោយ​បាន​នាំ​គ្នា​​យក​ឡានស្ទូច​ដ៏​ធំ​មកដង្ហែរធ្វើ​ព្រងើយ ដើម្បី​បញ្ជាក់​ពី​សេចក្ដី​ស្នេហា​ដែល​ប្ដី​មាន​ចំពោះ​ប្រពន្ធ។

 

 

កូនកំលោះ​ដែល​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​ប្លែក​គេ​​​ នាម​ត្រកូល Xie នោះ បាន​កុម្ម៉ង់​រថយន្ត​ស្ទូច​ដ៏​ធំ​ៗ​បួន​គ្រឿង​សម្រាប់​ដង្ហែ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​លោក​បាន​ប្រាប់​ថា​ទស្សនីយភាព​មង្គលការ​​របស់​លោក​ មិន​ចាញ់​ពិធី​រៀបការ​ដែល​មាន​ក្បួន​រថយន្ត​ប្រណីត​ៗ​២៦​គ្រឿង​នោះ​ទេ ព្រោះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រហែល​១៤៣៨១៤​ដុល្លារឯណោះ៕

 

 
 

ចុចអាន៖គូស្នេហ៍​ចំណាស់​ជាង​គេ​នៅ​ចិន ពេល​នេះ​មាន​អាយុ​រួម​គ្នា ២១៧​ឆ្នាំ​ហើយ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist

អត្ថបទពេញនិយម