គូស្នេហ៍​ចំណាស់​ជាង​គេ​នៅ​ចិន ពេល​នេះ​មាន​អាយុ​រួម​គ្នា ២១៧​ឆ្នាំ​ហើយ

  • 2015-02-18 15:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​ចំណាស់​ ដែល​រស់​នៅ​ក្រុង Yuzhou ខេត្ត Henan ពេល​នេះ​មាន​អាយុ​បូក​បញ្ចូល​គ្នា​ស្មើ​នឹង ២១៧​ឆ្នាំ​ហើយ។ សមាគម​មនុស្ស​ចាស់​នៃ​ប្រទេស​ចិន ទើប​ផ្ដល់​លិខិត​បញ្ជាក់​ឲ្យ​លោកតា​លោក​យាយ​ទាំង​ពីរ ជា​គូ​ស្នេហ៍​ចាស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ចិន​លើក​ទី៣ ជាប់​គ្នា។

 

 

បច្ចុប្បន្ន​នេះ លោក​តា Ping Muhu មាន​អាយុ ១០៩​ឆ្នាំ ចំណែក​លោក​យាយ​ជា​​ភរិយា​វិញ មាន​អាយុ ១០៨​ឆ្នាំ ហើយ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​រៀប​អាពាហ៍ពិពាហ៍​កសាង​ជីវិត​រួម​គ្នា​អស់ ៩០​ឆ្នាំ​។ ​

 

ប្ដី​ប្រពន្ធ​ចាស់​វស្សា​ទាំង​ពីរ​នាក់​នេះ បាន​រស់​នៅ​ត​កូន​ចៅ ៥​ជំនាន់ និង​នៅ​តែ​មាន​សុខភាព​ល្អ ស្មារតី​រឹង​មាំ។ នៅ​ពេល​សួរ​ពី​អាថ៌កំបាំង​ធ្វើ​ឲ្យ​អាយុ​វែង គូស្នេហ៍​នេះ​បាន​ប្រាប់​ថា ពូក​គេ​រស់នៅ​តាម​​បែប​ជីវិត​រីករាយ បើក​អារម្មណ៍​ឲ្យ​ទូលាយ និង​រស់នៅ​ក្នុង​លក្ខខណ្ឌ​ល្អ​ប្រសើរ៕ ​​​​

 

 

 

 

 

 

ចុចអាន៖ ក្រុម​មនុស្ស​កើត​តាំង​ពី​សតវត្ស​ទី១៩ ចែក​រំលែក​អាថ៌កំបាំង​អាយុ​វែង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖  shanghaiist

អត្ថបទថ្មី