Barca ​ឈ្នះ​៣-១ ប៉ុន្តែ​ Suarez ​ហាក់​មិន​សប្បាយ​ចិត្ត​សោះ

  • 2015-03-01 16:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ La Liga ​យប់​មិញ​នេះ ក្រុម Barcelona ​បាន​យក​ឈ្នះ​ក្រុម​ Granada ​ដោយ​លទ្ធផល​៣-១ ​ដោយ​កីឡាករ Luis Suarez ​ក្លាយ​ជា​មនុស្ស​សំខាន់​ជាង​គេ​ក្នុង​ការ​ប្រកួត​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ​គេ​ក៏​បាន​ឃើញ​អតីត​កីឡាករ Liverpool ​រូប​នេះ​មិន​សូវ​សប្បាយ​ចិត្ត​ផង​ដែរ​ព្រោះ​មិន​បាន​លេង​ពេញ​៩០​នាទី។

 

 

មិន​ខុស​អី​ពី​ប្រកួត​មុន​ៗ ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​ប្រើ​យុទ្ធសាស្ត្រ​ ៤-៣-៣ ​ដដែល​ដោយ​យក​ Messi , Suarez ​និង​ Neymar ​ដាក់​នៅ​ខាង​មុខ ហើយ​ជា​លទ្ធផល​ក៏​នៅ​តែ​មាន​ប្រសិទ្ធភាព​​​ដោយ​អាច​យក​ឈ្នះ​ក្រុម​បាត​តារាង Granada ​ស្រួល​ៗ។ ងាក​មក​ខាង​គ្រាប់​បាល់​វិញ​ក្នុង​ប្រកួត​យប់​មិញ​នេះ​គឺ​ខ្សែ​បម្រើ Rakitic ​ជា​អ្នក​បំបែក​ពងមាន់​មុន​គេ​នៅ​នាទី​២៥ ខណៈ​ខ្សែ​ប្រយុទ្ធ Suarez ​វិញ​រក​បាន​មួយ​គ្រាប់​ដែរ​នៅ​នាទី​៤៨​និង​ Messi ​នៅ​នាទី​៧០។ រីឯ​ម្ចាស់​ផ្ទះ​ក៏​មិន​ឱ្យបាក់​មុខ​ពេក​ដែរ ដោយ​អាច​រក​បាន​មួយ​គ្រាប់​នៅ​នាទី​៥៣​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ។

 

 

 

 

 

 

 

 

 

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជាង​គេ​នៅ​យប់​មិញ​នេះ​គឺ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ខាង​លើ​ដែល​បាន​បាល់​ដាច់​មាត់​ហើយ​ប៉ុន្តែ​​មិន​ស៊ុត​ខ្លួន​ឯង​នោះ​ទេ​បែរ​ជា​បោះ​ឱ្យ​ទៅ​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ៤​សម័យ​ស៊ុត​ទៅ​វិញ។ មួយ​វិញ​ទៀត​នោះ​គឺ​លោក Enrique ​អ្នក​ចាត់​ការ​ក្រុម​ Barca ​បាន​ដូរ​ Suarez ​ចេញ​នៅ​នាទី​៧៩​ខណៈ​ដែល​រូប​គេ​កំពុង​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ ទើប​ធ្វើ​ឱ្យ​បុរស​វ័យ​២៨​ឆ្នាំ​រូប​នេះ​ហាក់​មិន​សប្បាយ​ចិត្ត​សោះ ដើរ​គ្រវី​ក្បាល​រហូត។

 

 

http://youtu.be/q4e7sn-mhZU

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc