នោះ! នៅ​វៀតណាម​មាន​ការ​បង្ហាញ​ម៉ូដ​អីចឹង​ទៀត

  • 2015-03-01 23:20:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​បែក​ធ្លាយ​រូប​ថត​ប៉ុន្មាន​សន្លឹក​ ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ការ​ដើរ​បង្ហាញ​ម៉ូដ​របស់​តារា​ស្រី​នៅ​ប្រទេស​វៀតណាម​ក្នុង​បា​មួយ​កន្លែង​នៅ​ទី​ក្រុង​ហាណូយ។ រូបភាព​នោះ​ដែរ ត្រូវ​បាន​អ្នក​និយម​លេង​អ៊ីនធឺណិត​ចែក​រំលែក​ត​ៗ​គ្នា​ព្រោះ​​ថា​ជា​រូប​ដែល​សិចស៊ី​ខ្លាំង​ណាស់​ ពោល​គឺ​នារី​ៗ​ទាំង​នោះ​ស្លៀក​តែ​ស្បៃ​បន្តិច​ៗ​ប៉ុណ្ណោះ​ដែល​អាច​មើល​​ឃើញ​​កន្លែង​ពិសេស​បានច្បាស់​ក្រឡែត​។

 

 

 

មួយ​វិញ​ទៀត​នោះ បន្ទាប់​ពី​បែក​ធ្លាយ​រូបភាព​ស្រីស្អាត​ទាំង​នេះ​ហើយ​នោះ ក៏​មាន​អ្នក​លេង​ Facebook ​នៅ​ប្រទេស​វៀតណាម​បាន​ចេញ​មក​បញ្ជាក់​ទៀត​ថា​មិន​ត្រឹម​តែ​មាន​រូប​ស្រី​ស្លៀក​ពាក់​សិចស៊ី​អីចឹង​ទេ នៅ​ក្នុង​បា​នោះ​ក៏​មាន​ប្រុស​ៗ​រាំ​អត់​ស្លៀក​ពាក់​អី​ផង​ដែរ ដើម្បី​បម្រើ​ដល់​ការ​ចង់​បាន​របស់​តា​ៗ​និង​យាយ​ៗ​ដែល​មាន​ប្រាក់​ចាយ​មិន​អស់​ហើយ​រក​កន្លែង​សប្បាយ។

 

 

 

 

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ blogtamsu

អត្ថបទថ្មី