៦ យ៉ាង​​នារី​មិន​គួរ​ធ្វើ បើ​ហ៊ាន​ប្រថុយ​ច្បាស់​ជា​សង្សារ​លួច​មើល​ងាយ

  • 2015-03-02 16:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​សង្សារ​មិន​ប្រាកដ​ថា​ ពិត​ជា​ស្រលាញ់​ និង​ ពេញ​ចិត្ត​គ្រប់​ទង្វើ​សកម្មភាព​របស់​នារី​ជា​មិត្ត​ស្រី​គ្រប់​ពេល​ទេ។ ពេល​ខ្លះ​គេ​ក៏​មិន​ពេញ​ចិត្ត បើ​ខាង​នារី​ធ្វើ​អ្វី​មួយ​មិន​សម​ទំនង​ មិន​សូវ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង រហូត​ដល់​ពេល​ខ្លះ​គេ​អាច​លួច​គិត​មិន​ល្អ​ ហើយ​មើល​ងាយ​នាង​ផង​ក៏​ថា​បាន។

 

ចុះ​មាន​ចំណុច​អ្វី​ខ្លះ​ដែល​នារី​ជា​មិត្ត​ស្រី មិន​គួរ​ធ្វើ​ចៀស​វាង​មិត្ត​ប្រុស​មើល​ងាយ​នាង​ដោយ​មិន​ដឹង​ខ្លួន?

 

រូបតំណាង

ទុំ​មុន​ស្រ​គៀល   យុវតី​សិក្សា​នៅ​វិទ្យាល័យ​ទួល​ទំពូង​ឈ្មោះ​ ស វត្តី និយាយ​ថា​ ការ​ប្រគល់​ខ្លួន​ប្រាណ​ឲ្យ​បុរស​មុន​ពេល​រៀប​ការ គឺ​ជា ​រឿង​​មិន​ល្អ​ខុស​ប្រពៃណី​ដែល​នារី​ទាំង​អស់​មិន​គួរ​ធ្វើ​ឡើយ។ វត្តី បន្ត​ថា ទោះ​ស្រលាញ់​គ្នា​យ៉ាង​ណា​ក៏​ត្រូវ​រៀបការ​តាម​ប្រពៃណី មិន​គួរ​លេង​ផ្លូវ​កាត់​ទេ ម្យ៉ាង​អាច​ឲ្យ​អ្នក​ដទៃ​សាច់​ញាតិ​គិត​មិន​ល្អ កុំ​ថា​ឡើយ​មិត្ត​ប្រុស​នោះ។​

 

កង្វះ​អនាម័យ ធុំ​ក្លិន​ខ្លួន   យុវជន​មក​ពី​វិទ្យាល័យ​ទួល​ទំពូង​ដែរ ឈ្មោះ វេហា យល់​ថា ​រឿង​មួយ​ទៀត​ដែល​អាច​ឲ្យ​មិត្ត​ប្រុស​លួច​មើល​ងាយ​មិត្ត​ស្រី​ដោយ​មិន​ដឹង​ខ្លួន គឺ​បញ្ហា​ក្លិន​ខ្លួន។ វេហា បន្ថែម​ថា ​បើ​ពេល​នៅ​ជិត​ ស្រាប់​តែ​នាង​ធុំ​ក្លិន​ផ្អុះ​ផ្អាប់ ផ្អូម​ជូរ ដឹង​តែ​បុរស​គិត​ថា​ នាង​ជា​មនុស្ស​មិន​ចេះ​សម្អាត​ខ្លួន មិន​សូវ​ចង់​ងូត​ទឹក​អី​ហើយ​មើល​ទៅ បាន​មាន​ក្លិន​មិន​សូវ​ស្រួល​អ៊ីចឹង។ ​  ដើរ​លេង​ចូល​ផ្ទះ​យប់​ជ្រៅ   ចំពោះ​ ស៊ បញ្ញា យុវជន​រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង បញ្ចេញ​យោបល់​ថា ​ពេល​ដែល​នារី​ហាក់​មិន​សូវ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​នោះ​បុរស​នឹង​មើល​ងាយ​នារី​​​បើ​ទោះ​ជា​សង្សារ​នឹង​គ្នា​យ៉ាង​ណា​ក៏​ដោយ។ បញ្ញា​ថា ដើរ​លេង​ចូល​ផ្ទះ​យប់​ជ្រៅ ម៉ោង ​៩ ​យប់​អី​ហើយ​នៅ​មិន​ទាន់​ចូល​ផ្ទះ​ទៀត ជា​រឿង​មិន​ល្អ​ដែល​នារី​មិន​គប្បី​ធ្វើ​ឡើយ។

  ជំនឿ​អ​រូបិយ​និយម គ្មាន​ការ​ពិចារណា​ថ្លឹង​ថ្លែង   សម្រាប់ យុវតី​ យូ​រ៉ា សិស្ស​ថ្នាក់​ទី ​១២ នៃ​វិទ្យាល័យ​ទួល​ទំពូង ប្រាប់​ថា ការ​ជឿ​អ្វី​ងប់ងុល​ពេក ដែល​មិន​បាន​ត្រិះរិះ​បាន​វែង​ឆ្ងាយ ក៏​អាច​ជា​ចំណុច​មួយ​ឲ្យ​បុរស​មើល​ស្រាល​បាន​ដែរ។ បុរស​នឹង​យល់​ថា ​នារី​មាន​ការ​គិត​បាន​តិច មិន​គិត​វែង​ឆ្ងាយ មិន​ចេះ​បែងចែក​ច្បាស់​លាស់។

 

រូបតំណាង

 

ស្រលាញ់​តែ​ទ្រព្យ​របស់​សង្សារ   "គ្មាន​បុរស​ណា​ឲ្យ​តម្លៃ​មិត្ត​ស្រី​ដែល​ស្រលាញ់​តែ​ប្រាក់ និង​ទ្រព្យសម្បត្តិ​របស់​សង្សារ​ទេ។ ពេល​គេ​មាន​បាន​ក៏​នឹក​រលឹក ដល់​គេ​មាន​ទុក្ខ​ក៏​បោះ​បង់​ចោល"។ នេះ​បើ​តាម លោក សុភក្កិ អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និយាយ​ដូច្នេះ។ សុភក្កិ ថា បុរស​ស្រលាញ់​នារី​ណា​ដែល​ស្រលាញ់​ចិត្ត​គេ​ពិត​ប្រាកដ មិន​មែន​លុយ​ឡើយ។

 

ចាយ​វាយ​ខ្ជះខ្ជាយ (ចាយ​អត់​ចេះ​គិត)   សុ​ណា​រី បុគ្គលិក​ផ្នែក​លក់​នៅ​បញ្ជរ​គ្រឿង​សំអាង Revlon និយាយ​ថា បើ​នារី​ចេះ​សន្សំ​សំចៃ បុរស​នឹង​សរសើរ តែ​បើ​នារី​ចាយ​មិន​ចេះ​គិត មាន​លុយ​ប៉ុន្មាន​ចាយ​អស់​ៗ ជួន​ជំពាក់​គេ​ទៀត បុរស​ជា​សង្សារ​មុខ​តែ​នឹង​មើល​ងាយ​ជាក់​ជា​មិន​ខាន។

 

ចុះ​អ្នក​វិញ គិត​យ៉ាង​ណា​ដែរ?

 

សូមអាន៖   ៤ ​ហេតុ​ផល​ងាយ​ៗ​ បុរស​ដាច់​ចិត្ត​ហ៊ាន​ហា​មាត់​ថា ​ស្រលាញ់

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី