តារាស្រីលំដាប់ពិភពលោក ធ្លាប់មកកម្ពុជា គ្រោងរៀបការឆ្នាំនេះ
- 2015-03-03 13:43:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីលំដាប់ពិភពលោក ធ្លាប់មកកម្ពុជា គ្រោងរៀបការឆ្នាំនេះ
ចន្លោះមិនឃើញ
តារាសម្ដែងស្រី Michelle Yeoh ដែលធ្លាប់អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងយុទ្ធនាការ ចុះចែកមួកសុវត្ថិភាព ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូកម្ពុជា បានប្រកាសថា នាងនឹងរៀបការជាមួយគូដណ្ដឹង Jean Todt នៅឆ្នាំនេះ។
របាយការណ៍ពី On CC News បានឱ្យដឹងថា តារាស្រីដែលបានភ្ជាក់ពាក្យជាមួយប្រធានសមាគមន៍អន្តរជាតិ នៃក្លិបទទួលស្គាល់រថយន្ត (FIA) ជិត១ទសវត្សរ៍នោះ បានប្រាប់ពីគ្រោងការនេះ អំឡុងពេលបង្ហាញខ្លួន ក្នុងកម្មវិធី Roberto Cavalli 2015 Fall/Winter Fashion Show ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលីកាលពីពេលថ្មីៗនេះ។
អគ្គរដ្ឋទូតសុឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាកល រូបនេះថ្លែងថា "ពិធីរៀបមង្គលការ នឹងត្រូវបានធ្វើឡើងឆាប់ៗ ដែលអាចធ្វើឡើងឆ្នាំនេះ"។ ទោះបីជាយ៉ាងណា នាងនិយាយថា ពិធីនេះមិនធំដុំទេ "វាអាចគ្រាន់តែជាការញ៉ាំអាហារជាមួយគ្រួសារ និងមិត្តភ័ក្តិ"។
ពីមុនមានព័ត៌មានថា Michelle និងគូដណ្ដឹង ដែលជាប្រធានក្រុមហ៊ុនរថយន្តស្ព័របារាំង បានពន្យារពេលរៀបការម្ដងហើយ ព្រោះឪពុករបស់តារាសម្ដែងស្រីម៉ាឡេស៊ី ឈ្មោះ Dato' Yeoh Kian Teik រូបនេះ ទទួលមរណៈភាព។
ចំពោះគម្រោងភាពយន្ត តារាវ័យ៥២ឆ្នាំនឹងត្រឡប់ទៅចិនដីគោកវិញ ដើម្បីថតភាគនៃរឿង "Crouching Tiger និង Hidden Dragon II" ដោយបច្ចុប្បន្ននាងកំពុងពិភាគ្សា ពីការវិនិយោគក្នុងស៊េរីខ្សែភាពយន្តអាមេរិក។ តារាសម្ដែងស្រីដែលច្រើនលេចមុខក្នុងរឿងចិនហុងកុង Michelle Yeoh ធ្លាប់អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងយុទ្ធនាការ ចុះចែកមួកសុវត្ថិភាព ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ចំនួន៦,៦៥២ មួក នៅតាមសាលាបឋមសិក្សាចំនួន ៦ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ នៅសាលាបឋមសិក្សាទួលស្វាយព្រៃ៕
Michelle Yeoh និងគូដណ្ដឹង
លេចមុខតារាសម្ដែងលំដាប់ពិភពលោកម្នាក់មកចែកមួកសុវត្ថិភាពដល់កុមារកម្ពុជា
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo