លេចមុខតារាសម្ដែងលំដាប់ពិភពលោកម្នាក់មកចែកមួកសុវត្ថិភាពដល់កុមារកម្ពុជា
- 2014-12-11 22:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេចមុខតារាសម្ដែងលំដាប់ពិភពលោកម្នាក់មកចែកមួកសុវត្ថិភាពដល់កុមារកម្ពុជា
ចន្លោះមិនឃើញ
អ្នកស្រី Michelle Yeoh តារាសម្ដែងអន្តរជាតិ និងជាអគ្គរដ្ឋទូតសុឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាកល បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងយុទ្ធនាការ ចុះចែកមួកសុវត្ថិភាព ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ចំនួន៦,៦៥២ មួក នៅតាមសាលាបឋមសិក្សាចំនួន ៦ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ នៅសាលាបឋមសិក្សាទួលស្វាយព្រៃ
វត្តមានសកម្មភាពមនុស្សធម៌ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាហូលីវូដ រូបនេះនៅកម្ពុជា ធ្វើឡើងក្នុងគម្រោង "មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់" ក្រោមការរៀបចំ និងឧបត្ថម្ភ របស់អង្គការមូលនិធិបង្ការរបួស អាស៊ី មូលនិធិ FIA Foundation និង USAID ប្រចាំនៅកម្ពុជា។
លោកស្រី Michelle Yeoh មានសញ្ជាតិម៉ាឡេស៊ី បានប្រឡូកក្នុង វិស័យភាពយន្តហុងកុង អំឡុងឆ្នាំ១៩៩០ មកម្ល៉េះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ ១៩៩៧ គាត់ក៏ត្រូវបានគេបោះឆ្នោតឲ្យជាប់ជារាជនីសម្រស់ម្នាក់ ក្នុងចំណោមតារាល្បីៗ ៥០ នាក់ ផ្សេងទៀតទូទាំងពិភពលោកផងដែរ៕
http://youtu.be/zbWzGOxF4hY?list=UUY70LlkxiaPm2VEOvN_cmaQ
អត្ថបទ៖ យិន សំបូរ