មិន​គួរ​ឲ្យ​ជឿ! ​អវកាស​យានិក​​​​ថត​ Selfie ​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​

  • 2015-03-03 15:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អវកាស​យានិក​អាមេរិក​លោក​ Terry Virts ​​បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ពី​បេសកកម្ម​ការងារ​នៅ​ស្ថានីយ​អវកាស​អន្តរជាតិ ​​និង​រូប​ថត​ Selfie ​ជាដើម។ ​រូប​អវកាសយានិក​រូប​នេះ​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​ Twitter ​គឺ​រូប​បេសកកម្ម​ដើរ​លើ​ទី​អវកាស​​របស់​លោក​ និង​សហសេវិក​ម្នាក់​ទៀត​គឺ​លោក​ Butch Wilmore​ អម​ដោយ​ឃ្លា​ថា ​"តើ​អ្នក​រក​ឃើញ​អ្នក​ដើរ​លើ​ទី​អវកាស (អវកាសយានិក) ​នៅ​ក្នុង​រូប​នេះ​ទេ?"

 

​​ក្រៅ​ពី​នេះ​ លោក​ក៏​បង្ហោះ​រូប​ថត​ Selfie ​​មួយ​ទៀត​ដោយ​សរសេរ​ថា ​"បេសកកម្ម​បាន​សម្រេច។ ​ការ​ដើរ​​​លើក​ទី​​អវកាស​ជា​លើក​ទី​បី​ #Spacewalks, ​​ខ្សែ​កាប​ ៨០០ ​ខ្សែ ​​អង់តែន​ ៤ ​​​ម៉ាស៊ីន​ចំណាំង​ផ្លាត​ឡាស៊ែ​ ៣ និង​ដាក់​ខ្លាញ់​ដៃ​រ៉ូបូត​មួយ​បាន​បំពាក់"។

 
 

​លោក​ Terry Virts​ បង្ហោះ​រូប​ថត​ Selfie ​ទៅ​លើ​បណ្តាញ​ Twitter

 

ទោះ​​យ៉ាង​ណា​គ្រប់​យ៉ាង​មិន​ដំណើរការ​រលូន​ទាំង​អស់​ទេ ​​ខោអាវ​អវកាសយានិក​ Butch Wilmore ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​​ មាន​បញ្ហា​​ ​និង​មួក​អវកាស​របស់​លោក​ Terry Virts ​មាន​ទឹក​នៅ​ខាង​ក្នុង។ ​តែ​សំណាង​ល្អ​ ​ទឹក​មាន​នៅ​ក្នុង​នោះ​មិន​ច្រើន ​ហើយ​វា​ភាយ​ចេញ​មក​ពេល​លោក​ចូល​មក​ក្នុង​ស្ថានីយ​អវកាស​វិញ​ហើយ។

 

​​​ក្រោយ​ធ្វើ​ការ​វិភាគ​អស់​រយៈពេល ​២ ​ថ្ងៃ​ ​ក្រុម​វិស្វករ​​សន្និដ្ឋាន​ថា ​​វា​ជា​លទ្ធផល​​នៃ​ចំហាយ​ទឹក​ប៉ុណ្ណោះ។ ​​

 

កាល​ពី​ឆ្នាំ ​២០១៣ ​អវកាសយានិក​ម្នាក់​ស្ទើរ​នឹង​ឈ្លក់​ទឹក​ស្លាប់​ដោយសារ​បញ្ហា​ទឹក​ក្នុង​មួក​នេះ​។ ​​កាល​ណោះ ​អវកាសយានិក​អ៊ីតាលី​លោក​ Luca Parmitano ​ស្ទើរ​តែ​ចូល​មក​ស្ថានីយ​អវកាស​វិញ​សឹង​មិន​ទាន់​ពេល​បំពេញ​​បេសកកម្ម​ដើរ​លើ​ទី​អវកាស​ដោយសារ​ទឹក​បាន​ជ្រាប​ជិត​ពេញ​មួក​របស់​គាត់។

 

ពេល​នោះ​ដែរ​ ភ្នាក់ងារ​អវកាស​ NASA ​បាន​ចំណាយ​ពេល​រាប់​ខែ​ស៊ើបអង្កេត​ទម្រាំ​អនុញ្ញាត​ឲ្យ​មាន​ការ​បេសកកម្ម​ដើរ​លើ​ទី​អវកាស​ជា​ថ្មី។

 

សូម​មើល​រូប​ដែល​លោក Terry Virts ​បង្ហោះ​កាល​ពី​ថ្មី​ៗ​នេះ៖

 
 

រក​មើល​ ឃើញ​អវកាសយានិក​ក្នុង​រូប​ខាងក្រោម​ឬ​អត់?

 
 
 
 
 

រូប​គូស​រង្វង់​ក្រហម​​ខាងក្រោម​គឺ​ជា​រូប​អវកាសយានិក​ក្នុង​បេសកកម្ម​ដើរ​លើ​ទី​អវកាស។

 
 

អាន៖ សម្បូរ​អ្នក​ចង់​សម្លាប់​ខ្លួន​​​ពេក Facebook ចេញ​មុខងារ​ថ្មី​​ ​​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​

 

ប្រភព៖ ​dailymail