សម្បូរ​អ្នក​ចង់​សម្លាប់​ខ្លួន​​​ពេក Facebook ចេញ​មុខងារ​ថ្មី​​ ​​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​

  • 2015-03-01 14:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ​បាន​ចេញ​មុខងារ​ថ្មី​មួយ​ ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ រាយការណ៍​ដល់​ខ្លួន​ ប្រសិន​បើ​ពួក​គេ​បាន​ឃើញ Status ឈឺ​ចាប់​ចង់​សម្លាប់​ខ្លួន​របស់​បុគ្គល​ណា​មួយ​នៅ​លើ Facebook ដើម្បី​ផ្ដល់​​ប្រឹក្សា​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំង​នោះ​។

 

 

Facebook បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​ជា​ច្រើន​ដូចជា Forefront, Now Matters Now, the National Suicide Prevention Lifeline, Save.org​ និង​អង្គការ​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​​ដំណោះ​ស្រាយ​មួយ​ជួយ​ដល់​អ្នក ដែល​មាន​បំណង​ចង់​សម្លាប់​ខ្លួន​ ដោយ​ការ​បង្ហោះ​ Status ឈឺ​ចាប់​ផ្សេង​ៗ​លើ​ Facebook។

 

ដូច្នេះ​ នៅ​ពេល​​​បាន​ឃើញ​ Status ឈឺ​ចាប់​របស់​ជន​ណា​ម្នាក់​ អ្នក​អាច​រាយការណ៍​ទៅ​ខាង​ក្រុមហ៊ុន Facebook ជា​បន្ទាន់​ ដោយ​ប្រើ​ប្រាស់​មុខងារ​ថ្មី​មួយ​នេះ​ ដើម្បី​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​អ្នក​ទាំង​នោះ ចៀស​ឱ្យ​ពួក​គេ​គិត​ខ្លី​ធ្វើ​បាប​ខ្លួន​ឯង​ដោយ​ប្រការ​ណាមួយ​។ ​​

 

 

 

ដោយ​សារ​វា​ជា​ដំណើរ​ការ​ថ្មី​ថ្មោង មុខងារ​ថ្មី​នេះ​នឹង​អាច​​​ប្រើ​​ប្រាស់​​បាន​នៅ​អាមេរិក​សិន​​ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន Facebook នឹង​ព្យាយាម​ធ្វើ​​​​ឱ្យ​អ្នក​ប្រើ​ប្រាស់​​ទាំង​អស់​​ទូទាំង​ពិភព​លោក​​ អាច​ប្រើ​ប្រាស់​​មុខងារ​ថ្មី​នេះ​ ដើម្បី​ចូល​រួម​ផ្ដល់​ប្រឹក្សា​​ដល់​បុគ្គល​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត។

 

Facebook សង្ឃឹម​ថា មុខងារ​ថ្មី​នឹង​​អាច​ជួយ​កាត់​​បន្ថយ​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ណា​មួយ​ ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដែល​​គិត​ចង់​​ធ្វើ​បាន​​ខ្លួន​ឯង ​ឬ​ឈាន​ដល់​ការ​សម្លាប់​ខ្លួន ហើយ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​អ្នក​​ដែល​​មិន​សូវ​ទទួល​បាន​ការ​ស្រឡាញ់​រាប់​អាន​ផង​ដែរ៕ ​​

 

អាន៖ ជក់​​លេង​ Facebook ខ្លាំង​​​ពេក អាច​​​ឱ្យ​​​​​​អ្នក​​កើត​​​ចិត្ត​​ច្រណែន​ ​និង​​មាន​​ជំងឺ​​ផ្លូវ​​ចិត្ត​​ធ្ងន់​ធ្ងរ​​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ facebook

អត្ថបទថ្មី