៥សន្លឹក​១០ឆ្នាំ​មុន​របស់ Maddox និង Angelina Jolie ដូច​នៅ​ថ្មី​ៗ

  • 2015-03-05 13:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​១៣ឆ្នាំ​​ហើយ​ដែល​កុមារា​កម្ពុជា​​​ឈ្មោះ រ័ត្ន វិបុល បាន​​រស់​នៅ​ និង​ធំ​ដឹង​ក្ដី​នៅ​អាមេរិក​ ក្រោម​ការ​ចិញ្ចឹម​ថែ​រក្សា​យ៉ាង​កក់ក្ដៅ​ពី​គ្រួសារ​កំពូល​តារា​​ហូលីវូដ Angelina Jolie និង​Brad Pitt។ កើត​នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០០១ វិបុល ត្រូវ​បាន​តារា​សម្ដែង Angelina Jolie យក​ទៅ​ចិញ្ចឹម​​ជា​កូន​តាំង​ពី​អាយុ ៧ខែ និង​បាន​ប្ដូរ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Maddox Jolie Pitt។

 

ត្បិត​តែ​ Maddox ជា​កូន​ចិញ្ចឹម ប៉ុន្តែ​តារា​សម្ដែង​វ័យ ៣៩ឆ្នាំ Angelina Jolie ធ្លាប់​បាន​​និយាយ​​ប្រាប់​សារព័ត៌មាន Dailymail កាល​ពី​ឆ្នាំ​មុន​​ថា​នាង​មាន​និស្ស័យ​ជាមួយ​កូន​ប្រុស​ច្បង​ម្នាក់​នេះ​ជាង​កូន​បង្កើត​ទៅ​ទៀត។ រូបភាព ៥សន្លឹក​ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ម៉ូដែល​ដំបូង​ដែល Maddox បាន​ថត​ជាមួយ​ម្ដាយ​ចិញ្ចឹម​របស់​គេ សម្រាប់​ទស្សនាវដ្ដី Vanity Fair កាល​ពី​ឆ្នាំ​២០០៥ ដែល​បាន​បង្ហាញ​ពី​​ក្ដី​ស្រលាញ់​យ៉ាង​ស្និទ្ធស្នាល​រវាង​ម្ដាយ​កូន​ទាំង​ពីរ​​​៖

 

 
 
 
 
 

រូប​ថត​បច្ចុប្បន្ន​របស់ Maddox៖

 

ចុច​អាន៖ភាពយន្ត​ដែល Angelina Jolie មក​ថត​នៅ​កម្ពុជា ត្រៀម​ចេញ​វគ្គ​បន្ទាប់

ដោយ៖ វ៉ាន់ថន