ក្រោយ Unfollow មិត្តប្រុសលើ Twitter ឥលូវ Selena ត្រឡប់មកផ្អែមជាថ្មី
- 2014-10-06 22:06:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ Unfollow មិត្តប្រុសលើ Twitter ឥលូវ Selena ត្រឡប់មកផ្អែមជាថ្មី
ចន្លោះមិនឃើញ
កាលពីជាងមួយសប្ដាហ៍មុន Selena Gomez បាន Unfollow មិត្តប្រុសហេងស៊យរបស់ខ្លួននៅលើ Twitter និងនិយាយនៅលើអនឡាញថា នាងទទួលបានបទពិសោធន៍ដ៏ជូរចត់កន្លងមក ដែលនេះបានធ្វើឲ្យមនុស្សមួយចំនួនប៉ាន់ស្មានថា គូស្នេហ៍ដែលទើបផ្អែមល្ហែមជាថ្មីមួយរយៈចុងក្រោយនេះបែកបាក់គ្នាជាថ្មីទៀតហើយ។
តែស្រាប់តែថ្ងៃព្រហស្បតិ៍កន្លងទៅ តារាចម្រៀងប៉ុបកាណាដា Bieber បានបង្ហោះនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន រូបថតមួយសន្លឹកដែលបង្ហាញពីភាពស្អិតល្មួតរវាងរូបគេ និងមិត្តស្រី។
គេមិនច្បាស់ទេថា រូបភាពនេះត្រូវបានថតទុកតាំងពីពេលណា តែមើលទៅទំនងមិនយូរប៉ុន្មានឡើយ។
តារាចម្រៀងយុវវ័យទាំងពីរមិនដែលហាមាត់និយាយពីសម្ពន្ធភាពស្នេហាពួកគេជាយូរមកហើយ។ តែរយៈកាលប៉ុន្មានខែចុងក្រោយនេះ រូបភាពពីការត្រឡប់ទៅត្រូវរ៉ូវគ្នាវិញបានលេចធ្លាយឥតដាច់តាំងពីការជិះម៉ូតូស្គី ATV ជាមួយគ្នា ការបង្ហាញភាពរ៉ូមែនទិកនៅ Las Vegas ការទៅបោះប៊ូលីងជាមួយមិត្តភ័ក្ដិ ការលំហែកាយនៅ Caribbean ការចម្អិនម្ហូបរួមគ្នា និងចុងក្រោយការជប់លៀងនៅប៉ារីសក្នុងកម្មវិធី Paris Fashion Week ជាមួយតារាល្បីផ្សេងទៀត។
ចុះប្រិយមិត្ត ចង់ឲ្យគូស្នេហ៍មួយគូនេះត្រឡប់ត្រូវរ៉ូវគ្នាវិញអត់?
អាន៖ តារាសម្ដែងស្រីទាំង១០របស់កូរ៉េ ដែលស្អាត និងសិចស៊ីមិនអាចមើលរំលង
ប្រែសម្រួល៖ សីហា ប្រភព៖ thehollywoodgossip