ធ្លាយ​ដំណឹង Chris Brown មាន​កូន​មួយ​លួច​លាក់

  • 2015-03-05 16:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន TMZ បាន​ចុះ​ផ្សាយ​កាល​ពី​​ថ្ងៃ​ទី​៣ ខែ​មីនា ថា​តារា​ចម្រៀង​អាមេរិក​ Chris Brown មាន​កូន​ស្រី​អាយុ ៩ខែ​ម្នាក់​រួច​ហើយ។

 

គេហទំព័រ​អាមេរិក​មួយ​នេះ​បាន​រាយការណ៍​ថា​ ម្ដាយ​របស់​កូន​ស្រី​ម្នាក់​នេះ​មិនមែន​ជា​មិត្ត​ស្រី Karrueche Tran ដែល​គេ​បាន​ទាក់ទង​តាំង​ពី​ឆ្នាំ២០១១​ទេ ប៉ុន្តែ​​គឺ​ជា​តារា​ម៉ូដែល​វ័យ ៣១ឆ្នាំ​ម្នាក់​ ​ឈ្មោះ Nia។​​

 

ប្រភព​បាន​បញ្ជាក់​ថា បច្ចុប្បន្ន Nia និង Chris នៅ​តែ​ទាក់ទង​គ្នា​ធម្មតា ប៉ុន្តែ​មិន​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​ឡើយ។ តារា​ចម្រៀង​វ័យ ២៥ឆ្នាំ​រូប​នេះ​ក៏​សប្បាយ​ចិត្ត​ដែរ​ដែល​បាន​ក្លាយ​ជា​ឪពុក​​គេ។

 

ដោយ​ឡែក Karrueche Tran ដែល​ជា​មិត្ត​ស្រី​បច្ចុប្បន្ន​របស់​ Chris Brown មិន​​ធ្លាប់​បាន​ដឹង​ពី​រឿង​នេះ​ឡើយ គឺ​ទើប​តែ​ទទួល​ដំណឹង​​នៅ​ពេល​សារព័ត៌មាន​ចុះ​ផ្សាយ​តែ​ប៉ុណ្ណោះ។

 

ទោះ​យ៉ាង​ណា Chris Brown មិន​ទាន់​ចេញ​មុខ​បក​ស្រាយ​ជា​ផ្លូវការ​ថា​ព័ត៌មាន​នេះ​​ជា​ការ​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ ៕

 

Chris Brown ជាមួយ​មិត្ត​ស្រី Karrueche Tran

 ចុច​អាន៖Chris Brown បង្ហាញ​មុខ​មិត្ត​ស្រី​ក្នុង​បទ​ថ្មី “Autumn Leaves”

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ tmz
អត្ថបទថ្មី