រឿង​៥​យ៉ាង​ដែលមិត្ត​ស្រីល្អ ​មិន​គួរ​សួរ​​​មិត្ត​ប្រុស

  • 2015-03-05 17:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​ស្នេហា​រវាង​ប្រុស​ និង​ស្រី ​រមែង​អី​តែង​ជួប​បញ្ហា​ប៉ះ​ទង្គិច​ចៀស​​មិន​រួច ​ប្រៀប​ដូច​ចាន​ក្នុង​រាវ។ ក្នុង​នាម​ជា​សង្សារ​ ភាគី​បុរស​ភាគ​ច្រើន​​តែង​ដាក់​ខ្លួន​ជា​និច្ច ប៉ុន្តែ​ទន្ទឹម​នឹង​​នេះ​ផង​ដែរ ​នារី​ក៏​​ត្រូវ​ចេះ​លើក​​មុខមាត់​គូស្នេហ៍​របស់​ខ្លួន​​ផង​ដែរ តាម​រយៈ​ការ​មិន​និយាយ​សួរ​ដេញដោល​នូវ​​រឿង​៥យ៉ាង ដែល​មាន​ដូច​ខាង​ក្រោម៖ឮ

 

១. សួរដេញដោលពី​​អតីត​មិត្ត​ស្រី​​

 

 

ថ្វីត្បិត​តែ​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យូរ​រហូត​ដល់​ស្គាល់​ចិត្តថ្លើម​គ្នា​ក៏​ដោយ ក្នុង​នាម​អ្នក​ជា​មិត្ត​ស្រី​ល្អ ​​មិន​គួរ​សួរ​បុរស​ជាទី​ស្រលាញ់​ពី​អតីតកាល​មិត្ត​​ស្រី​ឡើយ។ ការ​និយាយ​ពី​អតីតកាល ជាពិសេស​អំពី​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ និង​​​គេ​ ហើយ​រវាង​​គេ​​ និង​អតីត​មិត្ត​ស្រី​ ជា​រឿង​ផ្ដល់​សម្ពាធ​ផ្លូវ​ចិត្ត។ ធ្វើ​ដូចនេះ​អ្នក​មិន​អាច​យក​ឈ្នះ​បេះដូង​​បុរស​ដែឡ​អ្នក​ស្រលាញ់​ ហើយ​សំណួរ​ប្រភេទ​នេះ​នឹង​មិន​ធ្វើឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ប្រសើរ​ឡើង យក​ល្អ​គួរឲ្យ​​គេ​​ជា​អ្នក​និយាយ​ប្រាប់​ដោយ​ខ្លួនឯង។

 

២. គ្មាន​ភាព​សប្បាយរីករាយ

 

ពេល​អ្នក​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ម្នាក់​ អ្វី​ដែល​ត្រូវ​ទទួល​យក​មុន​គេ​បង្អស់​នោះ​គឺអត្តចរិត​របស់​គេ។ ប្រសិនបើ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ​ជា​មនុស្ស​សុភាព​រាបសា មិន​សូវ​ចេះ​និយាយ​ស្ដី​ទេ​ សូម​កុំ​បង្ខំ​គេ​ឲ្យ​និយាយ​រឿង​កំប្លែង ឬ​ពោល​ពាក្យ​ថា​ពេល​នៅ​ជាមួយ​គ្នា​គ្មាន​ភាព​រីករាយ​សោះ។ សម្ដី​បែប​នេះ​នឹង​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​មាន​ការ​អាក់អន់ស្រពន់ចិត្ត​មិនខាន។

 

៣. កុំ​សួរ​ថា "អូន​ស្អាត​អត់?"

 

 

នារី​ល្អ​ បើ​ចង់​ក្លាយ​ខ្លួន​ជា​មនុស្ស​មាន​តម្លៃ​ក្នុង​កែវភ្នែក​គូស្នេហ៍​ ដាច់ខាត​មិន​ត្រូវ​សួរ​សំណួរ​បែបនេះ​ទេ។ អ្វី​ដែល​ត្រូវ​ធ្វើ​ គឺ​បង្កើន​ការ​ច្នៃ​ប្រឌិត​សម្រាប់​ខ្លួនឯង និង​ចេះ​វិធី​ថែរក្សា​សម្ផស្ស​ដោយ​មិន​ចាំបាច់​តែង​ខ្លួន​ជាប្រចាំ។ ឃើញ​ដូចនេះ​មិត្ត​ប្រុស​នឹង​សរសើរ​អ្នក​ដោយ​មិន​ចាំបាច់​សួរ។

 

៤. កុំ​សួរ​អំពី​ម៉ូដ​

 

ពេល​អ្នក​ចង់​ទិញ​សម្លៀកបំពាក់​ថ្មី​ឲ្យ​គូស្នេហ៍ អ្នក​មិន​គួរ​អំពី​ម៉ូដ​ដែល​គេ​​ចូលចិត្ត​ឡើយ ជាពិសេស​មិន​គួរ​សួរ​ថា "បង​​ចូលចិត្ត​សម្លៀកបំពាក់​ប្រភេទ​ណា?" ព្រោះ​សួរ​បែប​នេះ​មាន​ន័យ​ថា​អ្នក​មិន​បាន​ចាប់អារម្មណ៍​ចំពោះ​ភាគី​ម្ខាង​ទៀត។ ប្រសិនបើ​អ្នក​ជា​មនុស្ស​ស្រលាញ់​គ្នា​ ត្រូវ​សង្កេត​ពី​ស្ទីល​ស្លៀកពាក់​របស់​ដៃគូ។

 

៥. មិន​គួរ​សួរ​ពី​ការ​ណាត់

 

 

នៅ​ពេល​ដែល​មាន​ការ​ណាត់​ជាមួយ​នឹង​បុរស​ម្នាក់​ដែល​អ្នក​ស្រលាញ់ ហាម​ដាច់ខាត​មិន​គួរ​សួរ​អំពី​ការ​ណាត់​ជួប​លើក​ក្រោយ បែប​នោះ​បុរស​នឹង​គិត​ថា​អ្នក​ចង់​តោង​គាត់​ជាប់។ ទោះជា​ចង់​ជួប​យ៉ាង​ណា​ក៏​មិន​ត្រូវ​បង្ហាញ​ពី​បំណង​មួយ​នេះ​ដែរ ត្រូវ​ឲ្យ​គេ​​អន្ទះសា​ចង់​ជួបមុន ទើប​អ្នក​​ជា​មនុស្ស​ស្រី​មាន​តម្លៃ៕

 

ចុចអាន៖ហេតុផល​៤​យ៉ាង​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​មិន​ចង់​រៀបការ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖womanitely

អត្ថបទថ្មី