EXO និង Kim Soo Hyun ជា​តារា​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​កូរ៉េ

  • 2015-03-05 17:44:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes Korea បាន​បង្ហាញ​​បញ្ជី​ឈ្មោះ​តារា​ដែល​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ឆ្នាំ​២០១៥​ហើយ ដែល​ចំណាត់ថ្នាក់​លេខ​មួយ​បាន​លើ​ក្រុម​ចម្រៀង​បុរស EXO។ ចំណាត់ថ្នាក់​កំពូល​ទី​២ និង​ទី​៣ បាន​លើ​តារា​សម្ដែង Kim Soo Hyun និង​កីឡា​ការិនី​ស្គី​ទឹកកក Kim Yuna។

 

 

ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ឆ្នាំ​២០០៩ ទស្សនាវដ្ដី Forbes Korea តែង​បង្ហាញ​បញ្ជី​ "Korea Power Celebrity 40” ដែល​បង្ហាញ​ពី​ចំណាត់ថ្នាក់​តារា​ដែល​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ឆ្នាំ។ បេក្ខជន ១៥០នាក់​ដំបូង​ ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​គេហទំព័រ Daum Kakao ដែល​ជា​គេហទំព័រ Search ធំ​មួយ​នៅ​កូរ៉េ។ ចំណែក​ចំណាត់​ថ្នាក់​ ៤០នាក់​ចុង​ក្រោយ​ដែល​បាន​ជ្រើសរើស​នៅ​វគ្គ​បន្ទាប់ គឺ​ផ្អែក​លើ​លក្ខខណ្ឌ​ ៤យ៉ាង​រួម​មាន ចំណូល ការ​ចេញ​មុខ​លើ​សារព័ត៌មាន ការ​ចេញ​មុខ​តាម​ទូរទស្សន៍ និង​ជំនាញ​រៀង​ៗ​ខ្លួន។ ក្នុង​៤​ផ្នែក​នេះ ក្រុម​ចម្រៀង EXO ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​មួយ​ទាំង​អស់។

 

តារា​ដែល​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០រូប​​ក្នុង​បញ្ជី "Korea Power Celebrity 40” ឆ្នាំ​នេះ​មាន​ដូច​ជា៖

 

១. ក្រុម​ចម្រៀង​ EXO

 

 

២. តារា​សម្ដែង Kim Soo Hyun

 

 

៣. កីឡា​ការិនី​ស្គី​ទឹកកក Kim Yuna

 

 

៤. តារា​សម្ដែង Jun Ji Hyun

 

 

៥. កីឡា​ការិនី​ផ្នែក​កាយសម្ព័ន្ធ Son Yeo Jae

 

 

៦. តារា​សម្ដែង Lee Seung Gi

 

 

៧. កីឡាករ​បេសបល Ryu Hyun Jin

 

 

៨. កីឡាករ​បាល់ទាត់ Son Heung Min

 

 

៩. ក្រុម​ចម្រៀង Girls’ Generation

 

 

១០. ក្រុម​ចម្រៀង SISTAR

 

 

កាល​ពី​ឆ្នាំ​មុន​ក្រុម​ចម្រៀង​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​បញ្ជី​នេះ​គឺ​ក្រុម Girls' Generation ហើយ​ចំណាត់​ថ្នាក់​លេខ​២​គឺ​ក្រុម Bigbang ៕

 

ចុចអាន៖ក្បាច់​រាំ​សិចស៊ី​ហួសហេតុ​ ១១​ក្បាច់​របស់​តារា KPOP ដែល​រដ្ឋាភិបាល​ហាម​ឃាត់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទថ្មី