ក្រោយ​​ថត​​រឿង​ក្ដៅ​សាច់​ តួស្រី​ Angeline​ Yap​ ត្រូវ​​​ប្រុស​ៗ​​សុំ​​រួមភេទ​

  • 2015-03-05 18:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង Angeline Yap ត្រូវ​បាន​អ្នកលេង​អ៊ីនធឺណិត​ប្រុសៗ​សុំរួមរ័ក បន្ទាប់​ពី​ពួកគេ​ឃើញ​នាង​ថត​រឿង​ក្ដៅ​សាច់ " Lang Tong “។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ Channelnewsasia ម្សិលមិញ។

 

ក្នុង​សន្និសីទមួយ​ស្ដី​ពី​ភាពយន្ត ​កាល​ពី​ថ្ងៃ​អង្គារ អតីតបវរកញ្ញា​លេខ​៣ ​សិង្ហបុរី​រូបនេះ​បង្ហើប​ថា ចាប់​តាំងពី​ពេល​នោះ​មក នាង​ទទួល​​ការ​រំលោភបំពាន​ដោយ​ពាក្យ​សម្ដី​​ជាច្រើន​តាម​អនឡាញ។

 

“ខ្ញុំទទួលបាន​ការស្នើសុំ​ មិន​សមរម្យ​ជាច្រើន...ពួកគេ​សុំ​ខ្ញុំ​ដេក ហើយ​មតិភាគច្រើន​គិត​តែអារឿងហ្នឹង។ ពួកគេ​​ថា ខ្ញុំ​ជា​ស្រី​មិន​ល្អ b**** ​អន់​ជាង​លាមក s*** ថោកទាប និង​ថា​អនាគត​កូនៗ និង​ប្ដី​ខ្ញុំ​មិន​គោរព​ខ្ញុំ​ទេ ព្រោះ​តែ​ខ្ញុំ​ដើរ​តួអង្គ​នេះ។ ចំណែក​ខ្ញុំ​ក៏​បាន​ឆ្លើយតប Comment ​ទៅអ្នកទាំងនោះ​វិញ ប៉ុន្តែអ្នកដឹកនាំ​រឿង Sam Loh ប្រាប់​ខ្ញុំ​កុំ​​ឱ្យខ្វល់​នឹង​ពួកគេ...ខ្ញុំ​ក៏​ឈប់"។ ​​នាង​បញ្ជាក់។

 

 

តារា​វ័យ​២៧​ឆ្នាំ​បន្ថែម​ថា "មនុស្សទាំងអស់ មាន​ទស្សនៈ​ខុស​គ្នា ខ្ញុំ​មិន​អាច​បញ្ឈប់​អ្វី ដែល​ពួកគេ​ចង់​និយាយ​ទេ តែ​ខ្ញុំ​នឹង​មិន​ឱ្យ​ពួកគេ ធ្វើ​អ្វី​ប៉ះពាល់​ខ្ញុំ​ឡើយ។ ខ្ញុំ​មិន​អាច​តម្រូវ​ចិត្ត​ មនុស្ស​គ្រប់គ្នា​បានទេ"។

 

ក្រោយ​ក្ដាប់​បាន​តំណែង​តួ​សំបូរ​ឈុត​ស្រើបស្រាល ក្នុង​រឿង “Lang Tong “  Yap ប្រាប់ទៀត​ថា នាង​មិន​ស្ដាយក្រោយ​ឡើយ ព្រោះ​វា​ជា​ភាពយន្ត​សិល្បៈ ហើយ​វា​ខុសប្លែក​ពី​រឿង​ក្នុង​ស្រុក​ផ្សេងទៀត ប៉ុន្តែ​នាង​​មាន​ការ​ព្រួយបារម្ភ​តិចតួច​ដែរ ចំពោះ​ឪពុកម្ដាយ។

 

“ខ្ញុំ​អត់​បាន​ប្រាប់​ពួកគាត់​ទេ​ពេល​ដើរ​តួ​នេះ ហើយ​ពួកគាត់​ទើប​តែ​ដឹង​ ពេល​លេច​ព័ត៌មាន​នេះ​ឡើង។ ពួកគាត់​ខឹង​ខ្លាំង​ណាស់ តែ​ខ្ញុំ​ព្យាយាម​ប្រាប់​ពួកគាត់​ថា វា​គ្រាន់​តែ​ជា​ការសម្ដែង និង​ជា​ភាពយន្ត​សិល្បៈ។ ពួកគាត់​ជា​ចាស់​ជំនាន់​មុន ដូច្នេះ​មិន​សូវ​បើកចំហ និង​នៅ​តែ​មិន​អាច​ទទួល​យក​បាន"។ ​តារា​ស្រី​ដដែល​បន្ថែម។

 

​​Yap ​បញ្ជាក់ថា ក្រោយ​មក​ឪពុក​ម្ដាយ​ស្រួល​ចិត្ត​បន្តិចវិញ តែពួកគាត់​ប្រាប់​នាង​ថា​ កុំ​ដើរ​តួ​បែប​នេះ​ទៀត។ ទោះបីជា​​យ៉ាងណា Yap នឹង​​នៅ​តែ​បន្ត​សម្ដែង​តួ​ស្រដៀង​នេះទៀត​ក្នុង​ពេល​ខាងមុខ បើ​សិន​ជា​​​អ្នកដឹកនាំ​រឿង​ត្រូវ​ការ ​ហើយ​នាង​យល់​ថា​សាច់​រឿង​ល្អ។​ ក្រោយ​សម្ដែង​រឿង​ខាងលើ នាងត្រូវ​ផលិតកម្ម​នានា​ទាក់ទង ហើយ​តារា​ស្រី​រូប​នេះ​ប្រាប់​ថា ពួកគេ​ចង់​ថត​ជាមួយ​នាង និង​ចង់​ថតជា​ភាពយន្ត​សិច។

 

ភាពយន្ត " Lang Tong “ បាន​ចាក់​បញ្ចាំង​ហើយ នៅក្នុងព្រឹត្តិការណ៍ Singapore International Film Festival កាល​ពី​ឆ្នាំ​ ២០១៤ ប៉ុន្តែ​​​ឈុត​ខ្លះ​ត្រូវ​បាន​ដក​ចេញ៕

 

 

 

 

 

បវរកញ្ញា​សិង្ហបុរី​​​​ថត​រឿង​ក្តៅ​​សាច់​​ ​រង​​​​​ប្រតិកម្ម​ពី​ទស្សនិកជន​​​ធ្ងន់ៗ

ថត​​រឿង​សោះ​​ឈ្លោះ​​គ្នា​​មែន​ទែន​ រ៉ាំបូ​​និង​​ក្រុម​ការងារ​​​ឃាត់​​ព្រាត​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ Channelnewsasia

អត្ថបទពេញនិយម