យន្តហោះ​ដឹក​​អ្នក​ដំណើរ២២៤​នាក់ រត់​ខុស​ផ្លូវ​បែក​កង់​ខ្ទេច​នៅ​នេប៉ាល់

  • 2015-03-05 21:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទួរគី ដែល​កំពុង​ដឹក​អ្នកដំណើរ​​សរុប ២២៤នាក់ រួម​ទាំង​ក្រុម​ការងារ ១១​នាក់ បាន​រត់​ខុស​ផ្លូវ​នៅ​នេប៉ាល់ បណ្ដាល​ឲ្យ​ខូច​ខាត​កង់​មុខ​ទាំង​ស្រុង​ធ្វើ​ឲ្យ​ក្បាល​យន្តហោះ​រាប​ដល់​ដី ប៉ុន្តែ​សំណាង​ល្អ​ពុំ​មាន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទេ គ្រាន់​តែ​រង​របួស​តិចតួច​ប៉ុណ្ណោះ។

 

 

មន្ត្រី​អាកាសចរណ៍​បាន​និយាយ​ថា យន្តហោះ​ដែល​ដឹក​អ្នក​ដំណើរ​មក​ពី​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី បាន​រត់​ខុស​ផ្លូវ​ពេល​ចុះ​ចត​នៅ​រដ្ឋធានី​កាន់ម៉ាន់ឌូ ប្រទេស​នេប៉ាល់។ យ៉ាងណាក៏ដោយ នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ ពុំ​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ ប៉ុន្តែ​ពួក​គេ​បាន​រត់​គេច​ខ្លួន​ដោយ​ភាព​ភ័យ​រន្ធត់ ព្រម​ទាំង​រង​របួស​តិច​តួច។

 

មូលហេតុ​ដែល​យន្តហោះ​នេះ​ជួប​គ្រោះ​ថ្នាក់ បណ្ដាល​មក​ពី​ការ​ចុះ​អ័ព្ទ​យ៉ាង​ក្រាស់ ធ្វើ​ឲ្យ​អាកាសយានដ្ឋាន​អន្តរជាតិ Tribhuwan រអិល​ខ្លាំង ហើយ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទួរគី​បាន​រត់​ខុស​ផ្លូវ​ពេល​ប៉ុនប៉ង​ចុះ​ចត​លើក​ទី​ពីរ។ ក្រោយ​កើត​ហេតុ ព្រលាន​យន្តហោះ​អន្តរជាតិ Tribhuwan ត្រូវ​គេ​បិទ​បណ្ដោះ​អាសន្ន៕

 

 

 

 

 

 

http://youtu.be/NrYDKeyBtzc

 

ចុចអាន៖ បាត់​ខ្លួន​ជើង​ហោះហើរ MH370 នៅ​តែ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Dailymail

អត្ថបទថ្មី