Bingbing រ៉ូមែនទិក​ជាមួយ Li Chen ដល់ទៅ​ ២យប់?

  • 2015-03-05 22:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើក​មុន​មាន​ព័ត៌មាន​ថា Fan Bingbing នឹង​រៀបការ​​ជាមួយ​តារា​សម្ដែង រឿង " The Empress of China” ឈ្មោះ Li Chen ប៉ុន្តែ​ត្រូវ​បាន​នាង​ច្រានចោល។ ចំណែក​ថ្មីៗ​នេះ​លេច​ឮ​ព័ត៌មានមក​ទៀត​ថា ពួកគេ​​បាន​ចំណាយ​ពេល​រ៉ូមែនទិក​ ជាមួយ​គ្នាដល់​​២​យប់ ក្នុង​ថ្ងៃ​ទិវា​នៃ​សេចក្ដី​ស្រលាញ់។ ​

 

គេហទំព័រ Jaynestars ​ឱ្យ​ដឹង​ថា រូបថត Li Chen ទៅ​បន្ទប់​សណ្ឋា​របស់ Bingbing ក្នុង​ទីក្រុង​សៀងហៃ អំឡុង​ថ្ងៃ​១៤ កុម្ភៈ បាន​លេច​ឡើង​ព្រោងព្រាត លើ​បណ្ដាញ​សារព័ត៌មាន។ មិន​តែ​ប៉ុណ្ណោះ​អ្នកទាំងពីរ​បាន​ញ៉ែ​គ្នា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Sina Weibo ផង​ដែរ។

 

 

ដើម្បី​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់ ​ក្រុម​អ្នក​ប្រមាញ់​រូបថត (Paparazzi) បាន​សួរ​សំណួរ​ជា​ច្រើន ​ទៅ​កាន់​តារា​សម្ដែង Bingbing។ ប៉ុន្តែ​ផលិតករ​រូបស្រស់​ បាន​ត្រឹម​តែ​ញញឹម ហើយ​មិន​ឆ្លើយបំភ្លឺ​​ពី​បញ្ហា​នេះទេ ខណៈ​ពេល​នាង​ទៅ​ផ្សព្វផ្សាយ​រឿង " The Empress of China” នាពេល​កន្លង​មក។

 

ពេល​សួរ​ថា​តើ Li Chen បាន​ចំណាយ​ពេល​នៅ​ជាមួយ​នាង​ ២​យប់​ក្នុង​ទីក្រុង​សៀងហៃមែន​ឬ​យ៉ាងណា? តារា​​ដើម​​ទ្រូង​​មូល​ក្លំ​រូប​នេះ ឆ្លើយ​ទាំង​ចម្ងល់​ថា “Huh?” រួចគេច​ចេញ​ភ្លាមៗ ដោយ​គ្មាន​និយាយ​អ្វី​ទាំងអស់។ ​​

 

រឿង​ទាក់ទង​ដ៏​អាថ៌កំបាំង របស់​តួឯក​រឿង "បិសាច​ក្រមុំ​សក់ស” Bingbing និង​តារា​សម្ដែង​ប្រុស Li Chen បាន​ផ្ទុះឡើង​​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​សាធារណជន បាន​ដាក់​ការ​សង្ឃ័យ​ថា តារា​ស្រី​វ័យ៣៣ឆ្នាំ បាន​ទទួលយកសំណើ​រៀបការ​របស់ Li Chen ហើយ​ ហើយ​ពួកគេ​នឹង​ចង​ចំណង​ស្នេហ៍​ នៅ​ខែ​មិថុនា​ខាងមុខ៕

 

 

 

ផ្ទុះ​ព័ត៌មាន Fan Bingbing នឹង​រៀបការ​ជាមួយ​តារា​រួមអាជីព

ម្ល៉ឹង​ផង! ​Fan Bingbing ​​ម្នាក់​​ឯង​ស្លៀក​សំលៀក​បំពាក់​​២៦០​​ឈុត

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars