៥តិចនិក ផ្គាប់ចិត្តភរិយា ឬសង្សារសំណព្វ ថ្ងៃ៨មីនា
- 2015-03-07 14:01:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥តិចនិក ផ្គាប់ចិត្តភរិយា ឬសង្សារសំណព្វ ថ្ងៃ៨មីនា
ចន្លោះមិនឃើញ
មិនមែនមានតែថ្ងៃ៨មីនាមួយថ្ងៃទេ ដែលបុរសៗយកចិត្តទុកដាក់ជាមួយមិត្តស្រី និងភរិយានោះ។ រូបភាព៥សន្លឹកខាងក្រោមនេះ Sabay គ្រាន់តែចង់បង្ហាញដល់ប្រិយមិត្តបានដឹងពីទង្វើរបស់សុភាពបុរសទាំងអស់ ដែលមានលើអ្នកដែលខ្លួនស្រលាញ់ជារៀងរាល់ថ្ងៃ។
តើបុរសគួរធ្វើអ្វីខ្លះសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នកឲ្យសប្បាយចិត្ត? ប៉ុន្តែទន្ទឹមនឹងធ្វើឲ្យគាត់សប្បាយចិត្ត មានសុភមង្គលក្នុងគ្រួសារនោះ អ្នកជាមិត្តប្រុស ឬជាស្វាមីល្អ គឺមិនគួរប្រកាន់ការងារគ្នា គិតថាជាការងារស្រី បុរសមិនអាចធ្វើបាន មានរឿងបន្តិចបន្តួចក៏ខឹងគ្នាមិនចេះអត់អោនឲ្យគ្នាឡើយ។ បែបហ្នឹងមិនមែនសេចក្ដីសុខដែលបុរសផ្ដល់ឲ្យនារីទេ។
បើអីចឹង បុរសគួរធ្វើបែបណាដែលបង្ហាញពីទឹកចិត្តយ៉ាងពិសេសសម្រាប់ថ្ងៃ៨នារីនេះ? មើលរូបខាងក្រោមទាំងអស់គ្នា៖
១. បង្កើនចំណងស្នេហ៍
ទោះបីជារវល់ការងារ រកស៊ីយ៉ាងណា ក្នុងនាមជាស្វាមី ឫជាសង្សារត្រូវមានពេលសម្រាប់មនុស្សជាទីស្រលាញ់ឲ្យបានច្រើន ដូចជាដើរកម្សាន្តទៅកាន់ខេត្តឆ្ងាយៗ កន្លែងដែលមានធម្មជាតិតាមមាត់បឹងជាដើម ក៏អាចរឹតចំណងស្នេហ៍ឲ្យកាន់តែស្រលាញ់លើសដើមទៀត។
២. មិនប្រកាន់ខ្លួន
ពេលទំនេរជួយជំនួសការងាររបស់ភរិយាខ្លះ ឫក៏ធ្វើម្ហូបដែលមិត្តស្រីអ្នកចូលចិត្តគឺប្រាកដណាស់អ្នកជាទីស្រលាញ់របស់អ្នកមានសុភមង្គល និងរីករាយ។
៣.ចេះជួយធុរៈគ្នាទៅវិញទៅមក មិនមើលរំលងការងារគ្នាចេះជួយគ្នាទៅវិញទៅមក ការងារធ្ងន់ស្រាលចេះជួយគ្នាបន្តិចម្នាក់ការងារឆាប់ហើយ ។ ហើយក៏មានអារម្មណ៍ស្រស់ស្រាយនឹងធ្វើឲ្យចំណងស្នេហ៍កាន់តែផ្អែមល្ហែមលើសដើម។
៤.ទិញកាដូឲ្យអ្នកស្រលាញ់ កាដូគឺជាការរួមចំណែកមួយដែលធ្វើអ្នកជាទីស្រលាញ់របស់អ្នកមានសេចក្ដីសុខ និងសប្បាយរីករាយផងដែរ។ ទោះបីជាតូចក្ដី ធំក្ដីត្រូវតែមានដើម្បីឲ្យគេគិតថាអ្នកក៏ចេះយកចិត្តទុកដាក់ទៅលើគេ។
៥.ចេះផ្គាប់ចិត្តអ្នកជាទីស្រលាញ់របស់អ្នក ត្រូវចេះស្រឡាញ់ថ្នាក់ថ្នម អាណិតអាសូរដោយចេញពីបេះដូង មិនប្រកាន់ខ្លួន សំខាន់បំផុតចេះឲ្យតម្លៃគ្នាទៅវិញទៅមក។
អត្ថបទ៖ សុខអូន