មើលរូបទាំងនេះហើយ ដឹងថា Britney Spears ស្រឡាញ់កូនប៉ុណ្ណា
- 2015-03-06 13:05:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលរូបទាំងនេះហើយ ដឹងថា Britney Spears ស្រឡាញ់កូនប៉ុណ្ណា
ចន្លោះមិនឃើញ
សម្រាប់តារាចម្រៀងអាមេរិក Britney Spears ភាពជាម្ដាយគឺមានន័យជាងអ្វីៗទាំងអស់។ តារារូបនេះធ្លាប់សរសេរលើប្លុករបស់នាងកាលពីឆ្នាំ២០០៥ថា "ខ្ញុំមានការងារតាំងពីអាយុ ១៦ឆ្នាំ ខ្ញុំបានធ្វើដំណើរជុំវិញពិភពលោក និងធ្លាប់ថើបតារាចម្រៀង Madonna ទៀត។ ប៉ុន្តែអ្វីដែលខ្ញុំមិនធ្លាប់គឺការទទួលបានអ្វីមួយពីព្រះ នោះគឺកូន"។ នៅខែកញ្ញា ឆ្នាំ២០០៦ បំណងប្រាថ្នារបស់នាងបានក្លាយជាការពិត នៅពេលនាងសម្រាលបានកូនប្រុសដំបូងឈ្មោះ Sean ជាមួយអតីតស្វាមីរបស់នាងឈ្មោះ Kevin Federline។ មួយឆ្នាំក្រោយមកនាងក៏បានសម្រាលកូនប្រុសម្នាក់ទៀត គឺ Jayden។
ក្រោយលែងលះស្វាមីនៅឆ្នាំ២០០៧ កូនៗបានក្លាយជាមនុស្សសំខាន់ជាងគេក្នុងជីវិតរបស់នាង។ ជារឿយៗ ម្ចាស់បទ "3” រូបនេះតែងបង្ហាញក្ដីស្រឡាញ់ជាមួយកូនៗរបស់នាងជាសាធារណៈតាមរយៈការបង្ហោះរូបថតជាច្រើនលើបណ្ដាញសង្គម។ ខាងក្រោមនេះគឺជារូបថតខ្លះៗដែល Britney Spears ថតជាមួយៗកូនៗ និងសង្សារថ្មីរបស់នាងឈ្មោះ Charlie Ebersol៖
ចុចអាន៖Britney Spears ក្លាយជាថៅកែខោអាវទ្រនាប់ បង្ហាញម៉ូដខ្លួនឯងសិចស៊ីអស់ស្ទះ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar