Ronaldo ​មិន​ត្រឹម​តែ​ពូកែ​លេង​បាល់​ទេ រាំ​ក៏​ប្រើ​សុទ្ធ​តែ​ក្បាច់ Michael Jackson ​ទៀត

  • 2015-03-06 20:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​មិន​និយាយ​ពី​តារា​ចម្រៀង​ Usher ​និង​ Cris Brown ​ទេ​នោះ​ មាន​តែ​តារា​បាល់ទាត់ Cristiano Ronaldo ​នេះ​ហើយ​ដែល​មាន​ក្បាច់​រាំ​ឡូយ ​និង​រស់​រវើក​នោះ។ តួយ៉ាង​ដូច​កាល​ពី​ពេល​ថ្មី​ៗ​នេះ កីឡាករ​បាល់ទាត់​ដែល​មាន​ជាង​គេ​លើ​លោក​រូប​​នេះ បាន​បញ្ចេញ​ក្បាច់​រាំ​មួយ​ក្បាច់​ក្នុង​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទ្រនាប់​ជើង​ថ្មី​របស់​គេ​ CR7 ។

 

 

 

ក្នុង​ពាណិជ្ជកម្ម​នេះ​ដែរ បុរស​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​ដើរ​ទៅ​លើ​ឆាក​មួយ​ ហើយ​បាន​រាំ​ចង្វាក់​ផ្សេង​ៗ​ដែល​មើល​ទៅ​មិន​ចាញ់​តារា​ចម្រៀង​ ឬ​អ្នក​រាំ​អាជីព​នោះ​ទេ ពោល​គឺ​ចង្វាក់​ជើង​របស់​គេ​គឺ​មើល​ទៅ​ឡូយ​ម៉ាអេម​តែ​ម្ដង ដូច​ទៅ​និង​អតីត​តារា​ចម្រៀង Michael Jackson ដែរ។ យ៉ាង​ណា​មិញ​ស្បែក​ជើង​ម៉ូដ​ថ្មី​ដើម​ឆ្នាំ​២០១៥​នេះ​ដែរ មិន​ទាន់​ដាក់​តម្លៃ​ឱ្យ​ដឹង​ច្បាស់​នោះ​ទេ​គឺ​គ្រាន់​តែ​បញ្ចេញ​ឱ្យ​អ្នក​គាំទ្រ​ឃើញ​សិន​តែ​ប៉ុណ្ណោះ។

 

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​ Ronaldo ​រាំ​ម៉ា​ចាស់​ដៃ​ក្នុង​ការ​ថត​ពាណិជ្ជកម្ម​ថ្មី​របស់​គេ៖

 

http://youtu.be/H5FqN0tN3O8

 

 

សូម​បញ្ជាក់​បន្តិច​ថា តាំង​ពី​បុរស​កូន​មួយ​រូប​នេះ​ងាក​មក​ធ្វើ​ជំនួញ​ខោ​ទ្រនាប់ ​និង​ស្បែក​ជើង​មក រូប​គេ​កាន់​តែ​មាន​ប្រជាប្រិយ​ភាព​លើស​ដើម ពោល​គឺ​ឱ្យ​តែ​ក្រុមហ៊ុន​ផលិត​ម៉ូដ​ថ្មី​ពេល​ណា​គឺ​លក់​ដាច់​រហូត។ ចំណែក​ឯ​ក្រុមហ៊ុន Nike ​​​ដែល​ធ្លាប់​ជា​ដៃ​គូ​នឹ​ង​កីឡាករ​រូប​នេះ​នោះ ក៏​មាន​ការ​ស្រងាក​ចិត្ត​បន្តិច​ផង​ដែរ ៕

 

ចុចអាន៖ឆ្នាំ​២០១៥​ CR7 ​មាន​ប្រាក់​២៣២​លាន​ដុល្លារ លើស​ Messi ជាង​១០​លាន​ដុល្លារ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី