បរទេសមកថតវីដេអូនៅខ្មែរ លេងស្ទីលឲ្យគេសើចចុកពោះ!
- 2014-10-06 23:27:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរទេសមកថតវីដេអូនៅខ្មែរ លេងស្ទីលឲ្យគេសើចចុកពោះ!
ចន្លោះមិនឃើញ
វីដេអូនេះជារបស់ក្រុមហ៊ុនផលិតកុនហុឡង់ដ៍មួយឈ្មោះថា Welfilm ដោយបង្កើតវីដេអូឲ្យក្រុមហ៊ុនស្រាបៀ Heineken សម្រាប់យុទ្ធនាការ Heineken Dropped។ វាត្រូវបានថតនៅក្នុងប្រទេសកម្ពុជា សម្ដែងដោយអ្នករបាំក្រិកឈ្មោះStavros កាលពីមុខខែកក្កដា ឆ្នាំ២០១៣។
Stavros បានសម្ដែងពីការព្យាយាមដើររកផ្លូវចេញពីក្នុងព្រៃនៃខេត្តរតនគិរី ហើយក៏បានជួបទូកទាជ័រ រួចក៏បានធ្វើដំណើរតាមទូកទានោះតាមដងទន្លេ មុននឹងលើកទានោះដាក់រថយន្តបន្តដំណើរមកកាន់រាជធានីភ្នំពេញ។ តាមផ្លូវ Stavros បានបង្កើតភាពកំប្លុកកំប្លែងជាច្រើន។
លោក Bas Welling ផលិតកររបស់ក្រុមហ៊ុន Wefilmនេះ ឲ្យដឹងថា ក្រុមរបស់លោកត្រូវចំណាយពេល៥ថ្ងៃ ដើម្បីរកផ្លូវចេញពីក្នុងព្រៃ និងធ្វើដំណើរតាមទូកកូនទានេះ ហើយបានរៀនពីបទពិសោធន៍ "ដេកក្នុងអង្រឹង ប្រឈមនឹងមូសខាំ ព្រមទាំងអាកាសធាតុត្រជាក់ និងក្ដៅខ្លាំងនៅក្នុងព្រៃ និងលើដងទន្លេនោះ"។
ទស្សនាបន្តិចមើល៍ កំប្លែងប៉ុណ្ណា៖
http://youtu.be/4eZIJhVRN4w
-មើលព័ត៌មានប្លែកៗជាច្រើនរាប់មិនអស់ ចុចត្រង់នេះ