ណែ​នាំ​ឲ្យ​ស្គាល់​កូន​ខ្មែរ​ម្នាក់​ទៀត​​ដែល​ធ្លាប់​សម្ដែង​ជាមួយ​ លី លានជា

  • 2014-10-06 23:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

បើ​ទោះ​ជា​មិន​ត្រូវ​បាន​គេ​ស្គាល់​មុខ​ផ្ទាល់​ច្រើន​នៅ​លើ​​ឆាក​អន្តរជាតិ​​​ក៏​ពិត​មែន ​តែ​បើ​និយាយ​ពី​បទ​ពិសោធន៍​សម្ដែង​ Maurice Chan ​​គឺ​មាន​​ក្រាស់ក្រែល​ពាក់ព័ន្ធ​នឹង​វិស័យ​​​ភាពយន្ត​​​ធំ​​ជាង​គេ​ក្នុង​លោក​​​ហូលីវូដ។ ​កូន​ខ្មែរ-បារាំង​រូប​នេះ​គឺ​ជា​​ ស្ថាបនិក​​ក្រុម​សម្ដែង​​​​​ក្បាច់​គុន​​​​ ​និង​ឈុត​គ្រោះថ្នាក់​ដ៏​ល្បី​​ល្បាញ​នៅ​បារាំង ​និង​អឺរ៉ុប​ឈ្មោះ​ថា ​CASCADE DEMO។ ​តាម​រយៈ​ការ​បង្កើត​ក្រុម​សម្ដែង​ឈុត​គ្រោះថ្នាក់​នេះ​ ​លោក​បាន​ជួយ​ជ្រោមជ្រែង​កូន​ខ្មែរ​មាន​សមត្ថភាព​​ខាង​វិជ្ជាគុន​ផ្សេង​ទៀត​ឲ្យ​បាន​ចូល​សម្ដែង​ដែរ​​​ដោយ​ក្នុង​នោះ​រួមមាន  Jean-Paul Ly ​និង​ ណុប​ ដារ៉ែន  (Sabay ធ្លាប់​ចុះ​ផ្សាយ​កាល​ពី​លេខ​មុន) ។

Maurice ថត​ជុំ​គ្នា​ជាមួយ​ Jet Li ​កាល​សម្ដែង​រឿង "Danny the Dog" ​ជា​ភាសា​បារាំង

 

​មិន​តែ​ប៉ុណ្ណោះ ​បុរស​វ័យ​ ៣៩ ​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​សម្ដែង​ដោយ​ខ្លួន​ឯង​​​ផ្ទាល់​​ជាមួយ​កំពូល​តារា​ហូលីវូដ​ល្បីៗ​រូម​មាន ​John Travolta, Morgan Freeman, ​Johnathan Reyes Meyer,​ Cyril Raffaelli,​ David Belle,​ Scarlett Johannsson ​និង​​កំពូល​តារា​ក្បាច់​គុន​​ចិន​ Jet Li (លី លានជា)​ ទៀត​ផង។​ ​ចំពោះ​ដំណើរ​ជីវិត   ​​មូលហេតុ​ដែល​អាច​ចូល​សម្ដែង​កុន​ហូលីវូដ   ​​ការ​បង្កើត​ក្រុម​សម្ដែង​ឈុត​គ្រោះថ្នាក់​ធំ​បំផុត​របស់​អឺរ៉ុប ​CASCADE DEMO និង​ចំណាប់​អារម្មណ៍​របស់​​​​គាត់​​មក​លើ​វិស័យ​កុន​ខ្មែរ  ​Sabay​​នឹង​ផ្សាយ​ជូន​លម្អិត​នា​​ពេល​ឆាប់ៗ​នេះ!

 

Muarice ​ថត​ជាមួយ​តារា​សម្ដែង​ហូលីវូដ John Travolta ពេល​សម្ដែង​ រឿង "From Paris with Love"

 
 

ការ​បង្ហាញ​សមត្ថភាព​របស់​ Maurice Chan

អាន៖ ​Jean-Paul Ly​ ​​​​កូន​ខ្មែរ​ឧស្សាហ៍​​​​លេច​មុខ​ក្នុង​​​ឈុត​វាយប្រហារ​​​​ហូលីវូដ​​

 

អត្ថបទ៖ ​សីហា រូបភាព៖ ​ផ្ដល់​ដោយ​ Maurice Chan​​​​​​​​​

អត្ថបទពេញនិយម