Jean-Paul Ly​ ​​​​កូន​ខ្មែរ​ឧស្សាហ៍​​​​លេច​មុខ​ក្នុង​​​ឈុត​វាយប្រហារ​​​​ហូលីវូដ​​

  • 2014-09-17 17:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jean-Paul Ly ​ជា​ឈ្មោះ​​តារា​សម្ដែង​ឈុត​គ្រោះថ្នាក់​ (Stunt) ​​​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ។ ​​​​កូនកាត់​ខ្មែរ-ចិន​​ដែល​កើត​នៅ​ទីក្រុង​ Lyon ​ប្រទេស​បារាំង​រូប​នេះ​​បាន​សាង​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដូចជា​រឿង​ "Lucy”,​ “Snow White and the Huntsman” និង​ "Street Fighter Assasin' Fist” ​ជា​ដើម។ ​ក្រៅ​ពី​នេះ​ ​តារា​វ័យ​ ៣១ ​ឆ្នាំ​​​ក៏​បង្ហាញ​ឲ្យ​គេ​ឃើញ​ទេពកោសល្យ​តាម​រយៈ​​រឿង​ភាគ​ទូរទស្សន៍​​ល្បី​​របស់​អង់គ្លេស ​"24 Live Another Day” ​​​ភាពយន្ត​ខ្លីៗ​ ​​និង​ការ​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​ទៀត។

 
 

​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ហាត់​ក្បាច់​គុណ​ ​អ្នក​ប្រយុទ្ធ​​​ដែល​មាន​ឈ្មោះ​ហៅក្រៅ​ថា ​Sora ​​មាន​បទ​ពិសោធន៍​ហាត់​គុន​ដល់​ទៅ​ ២៥ ​ឆ្នាំ​ឯណោះ​ ពោល​គឺ​លោក​ចូល​ហ្វឹកហាត់​​ក្បាច់​គុន​ការ៉ាតេ Shotokan ​ដំបូង​​​​តាំង​ពី​អាយុ ៥ ​ឆ្នាំ​មក​ម្ល៉េះ។ ​​​បន្ទាប់​ពី​នោះ​ ​​អ្នក​ប្រយុទ្ធ​​ខ្មែរ-បារាំង​បាន​​បន្ត​ហ្វឹកហាត់​​​វិជ្ជា​ការពារ​ខ្លួន​របស់​កូរ៉េ​ហាប់គីដូ, ​Capoeira, Tricking, ​ការ៉ាតេ​កីឡា, ​ប្រដាល់, ​កាយសម្ព័ន្ធ​ និង​តេក្វាន់ដូ​ជា​ហូរហែ។ អ្នក​លេង​ក្បាច់​គុណ​ចម្រុះ​ម្នាក់​នេះ​ក៏​ជា​សមាជិក​ក្រុម​សម្ដែង​ឈុត​គ្រោះថ្នាក់​អាជីព​កំពូល​របស់​បារាំង​ ​CASCADE DEMO ​ដូច​តារា​សម្ដែង​​ខ្មែរ-បារាំង​​ណុប ដារ៉ែន​ដែល​ Sabay ​ចុះផ្សាយ​មុន​នេះ​ដែរ។

 
 
 

​​​ខាងក្រោម​ជា​​សមិទ្ធផល​ដែល​ Jean-Paul Ly ​សម្រេច​បាន​នា​ពេល​កន្លង​មក៖

 

FEATURE FILMS​​

 

2013 ​​សម្ដែង​ជំនួស​តួ​ឯក​ - រឿង​ STREET FIGHTER ASSASSIN' FIST - EUROPA FILMS Joey Ansah & Christian Howard 2013 ​​តួ​ Stunt​​ - ​រឿង ​LUCY - EUROPACORP Luc Besson (France) 2013 តួ​ Stunt​​ ​ -​ INERTIA - EUROPACORP Julien Rey & Samir El-Hammami 2013 តួ​ Stunt​​ ​ - ​រឿង​ PISTE NOIRE - ALAKIS PROD - Jalil Naciri & Florent Montcouquiol 2013 ​​​សម្ដែង​ - ​រឿង​GATWICK GANGSTERS - David Manning 2013 តួ​ Stunt​​ ​ - ​រឿង​ GATWICK GANGSTERS - David Manning

រឿង​ភាគ​ទូរទស្សន៍​ 2014 ​តួ​ Stunt​​ ​ - ​រឿង ​24 LIVE ANOTHER DAY - 20th Century Fox

ភាពយន្ត​ខ្លី​ 2014 ​សម្ដែង​ - ​រឿង​LES AVENTURES DE TRANH ET NOWAK - KIWI PRODUCTIONS Godefroy Ryckewaert (France) 2014 ​​សម្ដែង​ - ​រឿង​ CHAMELEON - Ki Films Beau Fowler 2014 ​អ្នក​សម្របសម្រួល​​សម្ដែង​ឈុត​គ្រោះថ្នាក់​ - ​រឿង​ CHAMELEON - Ki Films Beau Fowler 2014 ​អ្នក​សម្របសម្រួល​​សម្ដែង​ឈុត​គ្រោះថ្នាក់​ - ​រឿង​ ​UNDERGROUND - AW Prod Stephane Tin 2014 តួ​ Stunt​ - ​រឿង​ WHITEDOLOMYTE (pilot) - Aiko Horiuchi 2014 ​តួ​ Stunt​ - ​រឿង ​NIGHT SAVIOR - AW Prod Stephane Tin 2014 តួ​ Stunt​ - ​រឿង​ PiCCADILLY RUMBLE - AW Prod Stephane Tin 2013 ​​អ្នក​សម្របសម្រួល​ឆាក​ប្រយុទ្ធ​ - ​រឿង​The Fight Room - Cork Prod Niall Johnson 2013 តួ​ Stunt​ - ​រឿង​ Knighthood & Decoy - thechannelflip Jamie Lennox 2013 ​សម្ដែង​ - ​រឿង​ Face Off - AW Prod Stephane Tin 2013 ​​អ្នក​បង្កើត​ក្បាច់​ប្រយុទ្ធ​ - ​រឿង​ Face Off - AW Prod Stephane Tin

ការ​ផ្សាយពាណិជ្ជកម្ម​ 2014 ​​អ្នក​លេង​សាមូរ៉ៃ​ - SNICKERS COMMERCIAL with M. Bean - House of flying Bean - With Rowan Atkinson​

 

​STILL PHOTOGRAPHY

 

2014 ​​ម៉ូដែល​សម្ដែង​ឈុត​ប្រយុទ្ធ​ - CALM & READY - Thomas Sherman ​​​

សម្ដែង​ជា​ Background​ 2014 ​ ទាហាន​ - ​រឿង​ "DISCLOSED PROJECT" - Disney Company 2014 ​​អ្នក​ជំងឺ​សរសៃប្រសាទ​ - រឿង ​CHASING SHADOWS - ITV DRAMA 2013 ​អ្នក​យាម​វាំង​ - ​រឿង ​CINDERELLA - Disney Company - Kenneth Branagh

 

ទស្សនា​វីដេអូ​ក្រៅ​ឆាក​ដែល​ Jean-Paul Ly ​សម្ដែង​ក្នុង​រឿង​ "Street Fighter Assasin' Fist”៖

 

http://youtu.be/qtM0WJR0pGw

 

វីដេអូ​ហ្វឹកហាត់​​ ​និង​​សម្ដែង​​​របស់​ Jean-Paul Ly៖

 

http://youtu.be/ipJBu1luZ3s

 

អាន៖​ បទ​សម្ភាស​ជាមួយ​កំពូល​តារា​សម្ដែង​ខ្មែរ​​ក្នុង​ភាពយន្ត​ហូលីវូដ ណុប ដារ៉ែន

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​lyjeanpaul, imdb