វិធី​ងាយៗ​​សាក​ថ្ម iPhone ចូល​លឿន​ជាង​ធម្មតា

  • 2015-03-09 16:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ទូរសព្ទ iPhone មាន​មុខងារ​កម្សាន្ត​សម្បូរ​បែប ដូច​នេះ​ហើយ​ទើប​ប្រិយមិត្ត​មួយ​ចំនួន​​មាន​កង្វល់​រឿង​បញ្ចូល​ថ្ម ដែល​ត្រូវ​ចំណាយ​ពេល​យូរ និង​ការ​រង់ចាំ​ដោយ​ភាព​ធុញ​ថប់។ លើស​ពី​នេះ​ទៅ​ទៀត បើ​អ្នក​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ផង​នោះ ទូរសព្ទ​ស៊េរី​ទំនើប​របស់​អ្នក​មួយ​នេះ នឹង​នាំ​ភាព​មួម៉ៅ​ពេល​បញ្ចូល​ថ្ម​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ គេហទំព័រ Businessinsider បាន​បង្ហាញ ៤​វិធី​ងាយ​ៗ បញ្ចូល​ថ្ម iPhone លឿន​ជាង​ធម្មតា ដែល​អ្នក​អាច​យក​ទៅ​សាក​ល្បង​បាន។

 

 

១. ពេល​បញ្ចូល​ថ្ម ត្រូវ​ដាក់ Airplane mode ព្រោះ​ពេល​នោះ​ទូរសព្ទ​របស់​អ្នក​នឹង​គ្មាន​លោត​សញ្ញា​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​រាវរក​សេវា​ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​បញ្ចូល​ថ្ម​ដែរ

 

២. ដក​ស្រោម​ចេញ​ឲ្យ​អស់​ពេល​បញ្ចូល​ថ្ម ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​កម្ដៅ

 

៣. សាក​ល្បង​ឆ្នាំង​សាក​របស់ iPad ជំនួស​ឆ្នាំង​សាក​របស់ iPhone។ តាម​ការ​សាក​ល្បង បញ្ចូល​ថ្ម​ទូរសព្ទ iPhone ពី ០ភាគ​រយ ដល់​ពេញ ១០០​ភាគរយ ឆ្នាំង​សាក iPad ដែល​មាន​ទំហំ​ធំ​ជាង ប្រើ​ពេល​ត្រឹម ១២៧​នាទី​ប៉ុណ្ណោះ ខណៈ​ឆ្នាំង​សាក iPhone ប្រើ​ពេល​ដល់​ទៅ ២១១​នាទី។

 

៤. ពេល​បញ្ចូល​ថ្ម ត្រូវ​ដាក់​ទូរសព្ទ​របស់​អ្នក​ឲ្យ​នៅ​ឆ្ងាយ​ដាច់​តែ​ឯង៕

 

 

 

ដោយ៖ គង់ វិសាល ប្រភព៖ Businessinsider