កែវ នីតា ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ ប៉ុន្តែ​ថា គ្មាន​សែស្រឡាយ​​ដូច​គេ

  • 2015-03-10 17:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“រឿង​ចូល​សិល្បៈ​ខ្ញុំ​ចង់​មែនទែន​ តែ​ស្ដាយ​គ្មាន​បងប្អូន​ជា​តារា នាំ​ចូល​ដូច​គេ"។ នេះ​ជា​ការ​រៀបរាប់​របស់​ យុវតី  កែវ នីតា វ័យ ២១ ​ឆ្នាំ សព្វ​ថ្ងៃ​កំពុង​សិក្សា​ជំនាញ​គណនេយ្យ នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។

 

 

និស្សិត​ស្រី​ជំនាញ​គណនេយ្យ​រូប​នេះ​បន្ថែម​ថា នាង​បាន​ដឹង​ខ្លះ​ដែរ ពី​ជីវិត​សិល្បៈ ដែល​អាច​នឹង​មាន​ការ​ប្រឈម​មួយ​ចំនួន​ ជាពិសេស​ការ​អូស​ទាញ​ឱ្យ​មាន​ការ​ដោះដូរ​ខ្លួន​ប្រាណ ប៉ុន្តែ នីតា ប្រាប់​ថា ​នាង​មាន​ភាព​រឹងប៉ឹង​គ្រប់គ្រាន់ ដោយ​​មិន​បណ្ដោយ​ខ្លួន​ធ្លាក់​ក្នុង​ការ​អូសទាញ​ណាមួយ​ឡើយ។

 

នីតា ជឿជាក់​ថា នៅ​លើ​វិថី​សិល្បៈ​មិន​ខ្វះ​ទេ​តារា ដែល​ប្រឹង​ប្រែង​សាង​ភាព​ល្បីល្បាញ​ក្នុង​ភាព​ត្រឹម​ត្រូវ​ ហើយ​នាង​អាច​ធ្វើ​បាន​ដូច​ពួកគេ​ដែរ។

 

ដោយ​សារ​មាន​វ័យ​ក្មេង​នៅ​ឡើយ ស្រី​ស្អាត​ខាង​លើ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា នៅ​មាន​ឱកាស​ច្រើន​ទៀត ប្រសិន​បើ​មិន​បោះបង់ ដើម្បី​បញ្ជ្រាប​នៅ​ក្នុង​វិស័យ​នេះ។ "ប្រសិន​បើ​មាន​ឱកាស ខ្ញុំ​ចូល​សិន​ហើយ ចាំ​មាន​បញ្ហា​កើត​ឡើង ចាំ​ឈប់​វិញ​ក៏​បាន​ ព្រោះ​មាន​គោលដៅ​ផ្សេង​ទៀត​ដែរ"៕

 

 

 

 

អាន​អត្ថបទ៖ Town នឹង​​ប្ដឹងទា​រសំណង ៥០​ ម៉ឺន​ដុល្លារ ​អ្នក​លួច​ចម្លង​​ចម្រៀង​ចូល​ឆ្នាំ​របស់​ខ្លួន

អានអត្ថបទ៖ ភាពយន្ត​ខ្លី​​​“Shadow of 13” ​​​វ៉ៃ​​​​​​​​ជក់​ចិត្ត​​​របស់​កូន​ខ្មែរ-បារាំង​​ជិត​ចេញ​វគ្គ​ ២ហើយ

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី