ស្នាម​ញញឹម​ទារក​ទើប​កើត មើល​ហើយ​ស្បើយ​ទុក្ខ​កង្វល់

  • 2015-03-10 18:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ទារក​ចាប់​កំណើត​ភ្លាម ម្ដាយ​ឪពុក​ហាក់​មាន​អារម្មណ៍​រំភើប ព្រោះ​អាច​ឃើញ​មុខ​កូន​ជា​ទី​ស្រលាញ់​មាន​ក្ដី​សុខ។ អ្នក​ខ្លះ​បាន​ទាញ​ទូរសព្ទ​មក​ផ្ដិត​យក​រូបភាព ចំណែក​អ្នក​ខ្លះ​ទៀត​សម្លឹង​មើល​មុខ​កូន​មិន​ដាក់​ភ្នែក ជា​ពិសេស​ចង់​ឃើញ​ស្នាម​ញញឹម​ដ៏​ស្រស់​ស្អាត។ ដើម្បី​រក្សា​ទុក​ស្នាម​ញញឹម​ទាំង​នេះ​មិន​ឲ្យ​សាបសូន្យ អ្នក​ថត​រូប​ស្រី​ម្នាក់​នៅ​ប្រទេស​អង់គ្លេស បាន​ថត​យក​ទិដ្ឋភាព​ពេល​ទារក​គេង មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍យ៉ាង​ខ្លាំង។

 

 

អ្នក​ស្រី Sandi Ford បាន​ចែកចាយ​រូប​ថត​មួយ​ចំនួន ដើម្បី​ត្រៀម​អបអរ​រដូវ​ផ្ការីក និង​ទិវា​រំលឹក​គុណ​ម្ដាយ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ ទារក​ខ្លះ​មាន​អាយុ​ទើប​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ពួក​គេ​ម្នាក់​ៗ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ដំណេក​ជាមួយ​ស្នាម​ញញឹម​ដ៏​ស្រស់​បំព្រង៕ ​ ​​

 

 

 

 

 

 

 

មើល​កម្រង​រូប​ភាព​ប្លែក​ៗ​ជាច្រើន​ទៀត៖ សូម​ចុច​ទី​នេះ 

 

ដោយ៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទថ្មី