ឈុត​រញ្ជួយ​ផែន​ដី ក្នុង​រឿង​ថ្មី​របស់ The Rock ពិត​ជា​សាហាវ​ញាក់​សាច់

  • 2015-03-10 21:33:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត "San Andreas” ដែល​ជា​ស្នាដៃ​សម្ដែង​ថ្មី​របស់ តារា​កីឡាកាស Dwayne Johnson (The Rock) បាន​បង្ហាញ Trailer ថ្មី​មួយ​ទៀត កាល​ពី​ម្សិលមិញ ដោយ​មាន​ឈុត​ឆាក​រញ្ជួយ​ផែនដី​​រន្ធត់​ៗ​កាន់​តែ​ច្រើន។

 

ដឹក​នាំ​ដោយ Brad Peyton ខ្សែ​ភាពយន្ត "San Andreas” បង្ហាញ​ពី​មហន្តរាយ​គ្រោះ​រញ្ជួយ​ផែនដី​ដ៏​ធំ​មួយ​នៅ​រដ្ឋ Carlifornia។ ក្នុង​រឿង​នេះ តារា​សម្ដែង​វ័យ ៤២ឆ្នាំ Johnson ដើរ​តួ​ជា​អ្នក​បើក​យន្តហោះ​សង្គ្រោះ​ម្នាក់​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​គ្រោះថ្នាក់​ដើម្បី​ជួយ​សង្គ្រោះ​កូន​ស្រី​របស់​ខ្លួន​ ដែល​បាន​បែក​គ្នា​ក្រោយ​ពី​គ្រោះ​រញ្ជួយ​ផែនដី។

 

ក្រៅ​ពី The Rock "San Andreas” មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា Kylie Minogue, Carla Gugino, Alexandra Daddario និង Paul Giamatti។

 

ភាពយន្ត​​ដែល​ចំណាយ​ដើម​ទុន​អស់​ ១០០លាន​ដុល្លារ​នេះ នឹង​មាន​បញ្ចាំង​តាម​រោងភាពយន្ត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ខាង​មុខ​នេះ។ ​​ ​ ​​

 

ចង់​ដឹង​​ឈុត​ឆាក ក្នុង​រឿង​ "San Andreas" ​គួរ​ឲ្យ​រន្ធត់​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ Trailer ថ្មី​ខាង​ក្រោម​នេះ៖

 

http://youtu.be/23VflsU3kZE

ចុច​អាន៖Furious 7 ចេញ trailer ថ្មី​មួយ​ទៀត​កាន់​តែ​ញាក់​សាច់

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ deadline